វីតាមីនមានសារៈសំខាន់ចំពោះមុខងាររាងកាយជាច្រើន។ ការស្រាវជ្រាវបានបង្ហាញថាវីតាមីនពីរមានប្រយោជន៍ជាពិសេសសម្រាប់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តមានដូចជា៖

១.វីតាមីនប៊ី(vitamin B)៖ ក្នុងនោះមានមានវីតាមីនប៊ី១២ (B12)និងវីតាមីនប៊ី៦ (B6) មានសារៈសំខាន់ចំពោះសុខភាពខួរក្បាល។ នៅពេលដែលកម្រិតវីតាមីនប៊ីរបស់អ្នកទាបហានិភ័យរបស់អ្នកក្នុងការវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តអាចមានឱកាសខ្ពស់។

២.វីតាមីនឌី(vitamin D)៖រាងកាយផលិតវីតាមីនឌីតាមធម្មជាតិនៅពេលដែលប៉ះត្រូវពន្លឺព្រះអាទិត្យ។ អ្នកក៏អាចទទួលបានវាតាមរយៈអាហារនិងថ្នាំបំប៉នមួយចំនួនដើម្បីធានាបាននូវកម្រិតវីតាមីនគ្រប់គ្រាន់នៅក្នុងឈាមរបស់អ្នក។វីតាមីននេះមានសារសំខាន់សម្រាប់សុខភាពខួរក្បាលបេះដូងនិងឆ្អឹង និងធ្វើឱ្យរាងកាយធន់នឹងជំងឺមួយចំនួនផងដែរ។

បញ្ហាធ្លាក់ទឹកចិត្តអាចមានឱកាសកើតលើបុគ្គលគ្រប់រូប តែវាអាចស្ថិតក្នុងកម្រិតផ្សេងគ្នា។ ក្នុងនោះក្រៅពីការគេងឱ្យបានគ្រប់គ្រាន់ ការហាត់ប្រាណជាប្រចាំ និងបង្កើនទំនាក់ទំនងល្អៗ ការទទួលយកវីតាមីនដែលបានរៀបរាប់ខាងលើ ក៏ជួយទប់ស្កាត់និងរួមចំណែកព្យាបាលបញ្ហាបាក់ទឹកចិត្តផងដែរ ហេតុនេះសូមអនុវត្តន៍និងមើលថែសុខភាពផ្លូវចិត្តតាមវិធីនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីរាងកាយនិងសុខភាពផ្លូវចិត្តមានភាពរឹងមាំ៕