ប្រសិនបើអ្នកកត់សំគាល់ឃើញថាស្បែកនៅលើច្រមុះរបស់អ្នកមានការកើតមុនអង្កាមច្រើននោះ វាជាពេលដែលអ្នកចាប់ផ្ដើមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពស្បែកនៅលើច្រមុះរបស់អ្នកហើយ។ ទាំងនេះគឺជាគន្លឹះសំខាន់ៗ ៤ យ៉ាងដែលអ្នកត្រូវតែធ្វើតាមដើម្បីធ្វើឲ្យស្បែកនៅលើច្រមុះរបស់អ្នកមិនមានមុន និងទទួលបានសុខភាពល្អ ភ្លឺម៉ត់រលោង៖

១. ការដុសខាត់ស្បែកដែលងាប់ចេញចោលឲ្យអស់ និងលាងមុខយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។
២. ការឆ្ពុងមុខដោយចំហាយទឹកក្ដៅដើម្បីបើករន្ធរោម និងងាយស្រួលក្នុងការសម្អាតមុនចេញចោល។
៣. ត្រូវតែប្រើប្រភេទសេរ៉ូមវីតាមីនស៊ីក្នុងការបំប៉នស្បែកមុខឲ្យមានសុខភាពល្អ។
៤. កុំភ្លេចឲ្យសោះក្នុងការលាងសម្អាតគ្រឿងតុបតែងមុខរៀងរាលមុនពេលចូលគេង។

ការប្រើប្រេងលាបមុខ ឬប្រភេទសេរ៉ូមដែលមានផ្ទុកវីតាមីនស៊ី និងបញ្ចូលទៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នកជាប្រចាំថ្ងៃនោះ វាអាចជួយក្នុងការពង្រឹងសុខភាពស្បែករបស់អ្នកឲ្យបានល្អប្រសើរ។ អ្នកគួរលាបសេរ៉ូមវីតាមីនស៊ីរៀងរាល់យប់មុនពេលចូលគេង វានឹងជួយធ្វើឲ្យស្បែកម៉ត់រលោងពេលដែលអ្នកភ្ញាក់ឡើងនៅពេលព្រឹក៕