រាជធានីភ្នំពេញ ៖ ទីបំផុត តារាសម្តែងជើងចាស់អ្នកស្រី អ៊ុ ផល្លា ហៅម៉ែផល្លា បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ត្រូវចេញពីមន្ទីរពេទ្យ តែគ្មានកន្លែងស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ព្រោះផ្ទះចាស់ដែលគាត់នៅនោះ គឺគេមិនជួលឲ្យគាត់ទៀតទេ។

យោងតាមលោក អ៊ឹម ជីវ៉ា ដែលបង្ហោះនៅគណនីហ្វេសប៊ុករបស់លោកនៅមុននេះបន្តិចថា «អបអសាទរ តារាសម្តែងជើងចាស់ អ៊ុ ផល្លា បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ! តែអ្វីសំខាន់គឺ ខ្ញុំបាទត្រូវរកកន្លែងឲ្យគាត់ស្នាក់នៅធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ព្រោះផ្ទះចាស់ ដែលគាត់នៅនោះ គឺគេមិនជួលឲ្យគាត់ទៀតទេ។ មិនអីទេ ខ្ញុំបាទនិងជួយរកកន្លែងឲ្យតារារូបនេះនៅបណ្តោះអាសន្នសិន ។ បើបងប្អូនណាមានចិត្តសប្បុរសមេត្តាជួយគាត់បន្ថែមផង »៕