ប្រសិនបើញ៉ាំអាហារដែលមានវីតាមីន ប្រូតេអ៊ីន ផ្លែឈើច្រើននោះបងប្អូននឹងឃើញថាស្បែកគឺមានភ្លឺ តែបើញ៉ាំអាហារដែលមិនល្អស្បែកនឹងមានបញ្ហាច្រើនណាស់។ ដូចនេះ ខាងក្រោមនេះគឺប្រភេទអាហារដែលនឹងធ្វើឱ្យផ្ទៃមុខរបស់បងប្អូនឆាប់មានបញ្ហាលឿនបំផុត៖

១.ប៊ីយែរ ឬ ស្រា
សារធាតុនៅក្នុងស្រា ឬប៊ីយែរគឺមានសារធាតុក្ដៅដែលធ្វើឱ្យស្បែកឆាប់ឡើងក្រហម ជាំលឿន និងឡើងកន្ទោលរមាស់ផងដែរប្រសិនបើស្បែកងាយនឹងអាឡែហ្ស៊ី។ បន្ថែមពីនេះ ស្រាគឺអាចបំផ្លាញជាតិទឹកក្នុងស្បែករបស់អ្នកលឿនដែលធ្វើឱ្យស្បែកងាយនឹងស្ងួតបាត់បង់ជាតិទឹកធ្វើឱ្យស្បែកឆាប់ជ្រួញ ចាស់ ស្រអាប់គ្មានពន្លឺស្រស់ថ្លា។

២.បារី
ផ្សែងបារីដែលអ្នកបានស្រូបចូលទៅ ទោះបីជាអ្នកបានបញ្ចេញវាមកវិញក៏ដោយក៏ប៉ុន្តែមិនអាចមកទាំងអស់នោះទេ ផ្សែងដែលនៅសល់និងបានជ្រៀបចូលទៅក្នុងខ្លួននិងសារពាង្គកាយនៃសរីរាង្គរបស់អ្នក វានឹងបំផ្លាញសួតធ្វើឱ្យមាត់មានក្លិនមិនល្អ និងស្បែករបស់អ្នកធ្វើឱ្យឆាប់ចាស់ និងផតថ្ពាល់កាន់តែខ្លាំងពេលដែលអ្នកព្យាយាមបឺតវាម្ដងៗ។

៣.អាហារផ្អាប់
បើនិយាយពីអាហារផ្អាប់ភាគច្រើនគឺជាការពេញនិយមខ្លាំងណាស់សម្រាប់មិត្តៗនារីស្រុកខ្មែរ ជាពិសេសដូចជា ប្រហុក ទឹកប្រហុក ជ្រក់(ជ្រក់ស្ពៃ ជ្រក់ត្រសក់ …) បុកល្ហុង ផ្អក ម៉ាំ ឬមីកញ្ចប់ ដែលអាហារទាំងអស់នេះមិនត្រឹមតែប៉ះពាល់សុខភាពនោះទេ គឺថែមទាំងធ្វើឱ្យស្បែកប្រែស្រអាប់ មុខឡើងខ្លាញ់បង្កឱ្យស្ទះរន្ធញើស ធ្វើឱ្យឡើងមុនពេញផ្ទៃមុខ ឬ ខ្នងផងដែរ។

៤.អាហារដែលមានរសជាតិហឹរ
អាហារដែលមានរសជាតិហឹល ដែលសម្បូរដោយម្ទេសច្រើនគឺ ជាក្រុមអាហារដែលអាចចាត់ទុកថាបំផ្លាញស្បែករបស់អ្នកដូចគ្នា ។ ពីព្រោះម្ទេស គឺមានសារធាតុហឹលក្ដៅ ដែលអាចធ្វើឱ្យស្បែកឆាប់ក្រហម ហើមរោលលើស្បែក និងធ្វើឱ្យស្បែកជាំផងដែរ៕