បច្ចុប្បន្នបញ្ហាសុខភាព បានក្លាយជាក្ដីកង្វល់មួយសម្រាប់មនុស្សជាតិទាំងមូល ក្នុងនោះក៏មានប្រជាជនខ្មែរយើងមិនតិចទេដែលកំពុងជួបបញ្ហាមួយនេះ។ ក្នុងចំណោមបញ្ហាសុខភាពទាំងនេះ ជំងឺមហារីកគ្រាប់ឈាម ត្រូវបានគេមើលឃើញថា ជាប្រភេទជំងឺមួយដ៏គ្រោះថ្នាក់ និងមានលក្ខណៈស្ងៀមស្ងាត់ទៀតផង ។ ជំងឺមហារីកគ្រាប់ឈាម គឺសំដៅដល់ ការប៉ះពាល់ជាអវិជ្ជមានដល់កោសិកាគ្រាប់ឈាមក្រហម និងខួរឆ្អឹងខ្នងរបស់មនុស្សយើង ។ ជំងឺមហារីកគ្រាប់ឈាម ត្រូវបានបែងចែកជាបួនប្រភេទ ដោយប្រភេទនីមួយៗ មានសញ្ញា និងរោគសញ្ញា ការព្យាបាល និងការវិវត្តន៍មិនដូចគ្នានោះទេ ។

១. ប្រភេទទីមួយ៖ Chronic myelogenous leukemia គឺជាការកើតឡើងនៃកោសិកាសដែលមានសុខភាពមិនល្អ ចំនួនច្រើនលើសធម្មតានៅក្នុងខួរឆ្អឹងខ្នង ។ ជំងឺនេះ ច្រើនកើតលើមនុស្សវ័យជំទង់ច្រើនជាងកូនក្មេង។ រោគសញ្ញារួមមាន៖ អស់កម្លាំងខ្លាំងខុសធម្មតា ស្រកទម្ងន់គ្មានមូលហេតុ បែកញើសនៅពេលយប់ ក្ដៅខ្លួន និងឈឺឆ្អឹងជំនីខាងក្រោមផ្នែកខាងឆ្វេង -ល- ។

២. ប្រភេទទីពីរ៖ Chronic lymphocytic leukemia កើតឡើងត្រង់ខួរឆ្អឹងខ្នង ដែលនាំឲ្យកើតកោសិកាសប្រភេទផ្សេងច្រើនលើសធម្មតា ហើយច្រើនកើតលើមនុស្សវ័យជំទង់ ។ រោគសញ្ញារួមមាន៖ ហើមកូនកណ្ដុល អស់កម្លាំងខ្លាំង ងាយហូរឈាម និងចេញស្នាមជាំលើស្បែក។

៣. ប្រភេទទីបី៖ Hairy cell leukemia មានរោគសញ្ញាដូចជំងឺមហារីកគ្រាប់ឈាមប្រភេទទីពីរ ។ ជំងឺនេះភាគច្រើនកើតលើមនុស្សប្រុសដែលមានវ័យចាស់ ហើយមានការពិបាកព្យាបាលណាស់។

៤. ប្រភេទទីបួន៖ Acute myeloid leukemia ៖ កើតឡើងនៅពេលដែល កោសិកាសទម្រង់ខុសធម្មតាកើតឡើងក្នុងចរន្តឈាម ។ ជំងឺនេះច្រើនកើតលើមនុស្សវ័យជំទង់ និងមានការវិវត្តន៍លឿន ហើយមានរោគសញ្ញាដូចជា៖ អស់កម្លាំង ស្លេកស្លាំង មិនឃ្លានអាហារ និងឧស្សាហ៍ក្ដៅខ្លួនជាដើម ៕