បាងកក ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងជំងឺកូវីដរហូតដល់ ៩៦៣៥នាក់ ក្នុងពេលតែ២៤ម៉ោងចុងក្រោយនេះ មានចំនួន៦ ៨៥៣នាក់ ក្នុងចំណោមអ្នកឆ្លង រកឃើញនៅក្នុងពន្ធនាគារមួយចំនួន។

សារព័ត៌មាន The Nation ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ថាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ ក៏បានរាយការណ៍ពីអ្នកជំងឺ ២៥នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលដូចគ្នាផងដែរ។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១១,០៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៦១៤នាក់ និងជាសះស្បើយវិញជាង ៦៧,០០០នាក់៕