ជាទូទៅយើងតែងតែចំណាយពេលវេលាដ៏យូរជារៀងរាល់ល្ងាចដើម្បីខិតខំថែរក្សាសម្រស់ សុខភាពស្បែកឲ្យបានត្រឹមត្រូវមុនពេលចូលគេង ខណៈពេលដែលសក់របស់យើងក៏សមនឹងទទួលបានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ អ្នកប្រហែលជាមិនបានដឹងទេថាការដេកជាមួយសក់ទម្លាក់របស់អ្នកអាចបណ្តាលឲ្យមានបញ្ហាសម្រស់ និងបញ្ហាសក់ជាច្រើនកើតឡើង។ ជាលទ្ធផលរបៀបនៃការគេងជាមួយនឹងសក់ទម្លាក់អាចប៉ះពាល់ដល់សុខភាពស្បែក និងសុខភាពសក់មួយចំនួនដូចជា៖

១. ធ្វើឲ្យសក់អ្នករួញកណ្ដាញ់ចូលគ្នានៅពេលព្រឹក។
២. វាជាហេតុដែលធ្វើឲ្យអ្នកកើតមុននៅលើមុខ។
៣. អាចធ្វើការបំផ្លាញការលូតលាស់របស់សក់។
៤. បណ្ដាលឲ្យសក់របស់អ្នកស្ងួត និងមានការបែកចុងសក់។
៥. ប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នក។

ដើម្បីចៀសវាងបញ្ហាទាំងប៉ុន្មានខាងលើ អ្នកអាចរុំសក់ដោយកន្សែងដៃ វាអាចជួយឲ្យចុងសក់របស់អ្នកមានសុខភាពល្អ ហើយនឹងមិនបាត់បង់សំណើមចេញពីសក់របស់អ្នកឡើយ៕