វីតាមីន D ត្រូវបានទទួលស្គាល់ថាជាវីតាមីនសំខាន់មួយសម្រាប់ធ្វើឲ្យដំណើរការក្នុងរាងកាយប្រព្រឹត្តទៅដោយរលូន និងជួយការពារមនុស្សយើងពីជំងឺជាច្រើនមុខ និងរួមទាំងជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ។ មនុស្សយើងអាចទទួលបានវីតាមីន D តាមរយៈពន្លឺព្រះអាទិត្យ អាហារបំប៉ន និងអាហាជាក់លាក់មួយចំនួនដូចជាផ្លែប័រ គ្រាប់ almond ប័រសណ្ដែកដី និងអាហារមួយចំនួនផ្សេងទៀត។

វីតាមីន D និងជំងឺទឹកនោមផ្អែមប្រភេទ២ មានទំនាក់ទំនងគ្នាទៅវិញទៅមក។ ការសិក្សារកឃើញថាអ្នកមានបញ្ហាស៊ាំនឹងអាំងស៊ុយលីន និងមានកម្រិតវីតាមីនD ទាបទៀតនោះ នឹងប្រឈមខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមវិញ ក៏អាចប្រឈមនឹងការធ្លាក់ចុះនៃកម្រិតវីតាមីនD ដែរ ដោយសារកោសិកាលំពែងមួយចំនួនដំណើរការមិនត្រឹមត្រូវតាមតួនាទី តែបែរជាប្រឹងផលិតអាំងស៊ុយលីនទៅវិញ។

ការសិក្សាលើអ្នកប្រឈមនឹងកើតជំងឺទឹកនោមផ្អែម និងអ្នកទើបកើតជំងឺទឹកនោមផ្អែមចំនួន៩៦នាក់ រកឃើញទៀតថា ការប្រើប្រាស់អាហារបំប៉នវីតាមីន D ចំនួនប្រាំមួយខែ បានបង្កើនភាពរំញោចនិងការផលិតអាំងស៊ុយលីន។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថាការទទួលបានវីតាមីនD គ្រប់គ្រាន់ ជួយកាត់បន្ថយបញ្ហាភាពស៊ាំនឹងអាំងស៊ុយលីន៕