រាជធានីភ្នំពេញ ៖ ទោះបីជាលទ្ធផលអ្នកកើតជំងឺកូវីដ នៅថ្ងៃនេះ ក្រសួងសុខាភិបាលមិនទាន់ប្រកាសជាផ្លូវការក្តី តែយើងបានដឹងថា លទ្ធផលនៅថ្ងៃនេះ ចំនួនអ្នកឆ្លងច្រើនជាងគេ គឺរាជធានីភ្នំពេញ បន្ទាប់មកខេត្តកណ្តាល រួចហើយខេត្តបន្ទាយមានជ័យ។

យោងតាមហ្វេសប៊ុកផេក របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហោះថា បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាល រួចហើយខេត្តបន្ទាយមានជ័យ ដែលត្រូវបានរកឃើញអ្នកឆ្លងជំងឺកូវីដច្រើនជាងគេ ក្នុងរយៈពេល២៤ម៉ោង!»៕