សឹងតែមិនជឿថាផ្លែពុទ្រាមានអត្ថប្រយោជន៍ចំពោះរាងកាយច្រើនយ៉ាងនេះ។ នេះជាអ្វីដែលផ្លែឈើមួយប្រភេទនេះផ្ដល់ឲ្យអ្នក៖
១. ជួយការពារជំងឺមហារីក
ផ្លែពុទ្រាក្រៀមមានផ្ទុកបរិមាណសារធាតុវីតាមីន C យ៉ាងច្រើនដែលជួយប្រឆាំងនឹងមេរោគមហារីកយ៉ាងមានប្រសិទ្ធិភាព។ បន្ថែមពីនេះទៀត ពុទ្រាមានផ្ទុកអាស៊ីត triterpenic និង polysaccharide ដើម្បីកម្ចាត់កោសិកាមហារីក និងការពារកុំឲ្យមានការរីករាលដាលបន្តទៀតនៃជំងឺមហារីក។

២. កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង
ប៉ូតាស្យ៉ូមក្នុងផ្លែពុទ្រា ជួយរក្សាសម្ពាធឈាមឲ្យមានដំណើរការល្អដែលជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ជាងនេះទៅទៀត ភ្នាក់ងារប្រឆាំងជំងឺមហារីកនៅក្នុងផ្លែពុទ្រាជួយការពារការបំបែកខ្លាញ់ដែលជួយកាត់បន្ថយការកកស្ទះសរសៃឈាម។

៣. ជួយព្យាបាលបញ្ហាការរំលាយអាហារ
សារធាតុ Saponins និង tritrerpernoid ក្នុងពុទ្រាមានតួនាទីស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗទៅក្នុងរាងកាយនិងជួយឲ្យចលនាពោះវៀនមានដំណើរការល្អ។ ហើយក៏ជួយព្យាបាលរាល់បញ្ហាទាក់ទងនឹងការរំលាយដូចជាហើមពោះជាដើម។

៤. ជួយព្យាបាលការទល់លាមករ៉ាំរ៉ៃ
បរិមាណយ៉ាងច្រើននៃជាតិសរសៃក្នុងផ្លែពុទ្រា ជួយចលនាពោះវៀនមានដំណើរការប្រក្រតីនិងជួយបំបាត់បញ្ហាទល់លាមកបាន បើតាមអ្នកស្រាវជ្រាវបានបង្ហាញ។

៥. ជួយរក្សាតុល្យភាពទម្ងន់
ដោយសារតែពុទ្រាមានមានផ្ទុកជាតិសរសៃខ្ពស់ ហើយវាជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតដោយមិនចាំបាច់ត្រូវការញ៉ាំកាឡូរីច្រើនបន្ថែមទៀត។ វាកាន់តែមានប្រសិទ្ធិភាពក្នុងការរក្សាតុល្យភាពទម្ងន់អ្នក បើអ្នកញ៉ាំវាឲ្យទៀងទាត់។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែពុទ្រាមានផ្ទុកសារធាតុ polysaccharides ដែលជួយបន្ថយអុកស៊ីតកម្មនៃរាងកាយដោយការបន្សាបរ៉ាឌីកាល់សេរី។ អីច៊ឹងហើយ វាជួយធ្វើឲ្យពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយយើងឲ្យមានភាពរ៉ឹងមាំ និងត្រៀមខ្លូនហើយជាស្រេចដើម្បីការពាររាល់ជំងឺដែលមកយាយីដល់រាងកាយ។

៧. កាត់បន្ថយការឡើងសម្ពាធឈាម
សារធាតុក្នុងពុទ្រាដើរតួជាភ្នាក់ងារប្រឆាំងនឹង atherogenic ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមនិងរក្សាសម្ពាធឈាមឲ្យមានតុល្យភាព៕