បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ តំបន់អាស៊ីភាគអាគ្នេយ៍ ហៅកាត់ «អាស៊ាន» មានករណីឆ្លងកូវីដ-១៩ថ្មី ជាង១៧ ៤៤០នាក់ និងករណីស្លាប់ថ្មី ២៩៩នាក់។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ​ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ថា ហ្វីលីពីនរកឃើញករណីឆ្លងកូវីដ-១៩ថ្មីច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានករណីឆ្លងថ្មីជាង៧ ០០០នាក់ និងករណីស្លាប់ថ្មី ៩៤នាក់។

ដោយឡែកឥណ្ឌូនេស៊ី រកឃើញករណីស្លាប់ថ្មីច្រើនជាងគេ ដោយមានអ្នកស្លាប់ ១៥៣នាក់ និងករណីឆ្លងថ្មី ជាង៤០០០នាក់។

គិតត្រឹមវេលាខាងលើនេះ តំបន់អាស៊ាន​មានអ្នកឆ្លង សរុប 3 456 378 ស្លាប់ 68 685 និងជាសះស្បើយ 3 137 980នាក់។

បញ្ជាក់៖តួលេខអ្នកឆ្លងនៅកម្ពុជា ក្នុងតារាងខាងក្រោមនេះ ជាតួលេខពីថ្ងៃទី៣ ខែឧសភា ម្សិលមិញ។

សូមអានតួលេខអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនានា នៅតំបន់អាស៊ាន ដូចខាងក្រោម៖