ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីប្រកាសឲ្យដឹងថ្មីៗនេះថា មានបុគ្គលិកចំនួន២នាក់ ដែលធ្វើការនៅផ្សារម៉ាក្រូ ផ្នែកសាច់ត្រី ក្នុងតំបន់អាហារស្រស់ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ ។

ទោះជាយ៉ាងណា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវឲ្យអ្នកដែលបានទៅផ្សារម៉ាក្រូ ហើយនិងអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិក នៅក្នុងផ្សារនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវតាមដាន និងដាក់ខ្លួនដាច់ដោយឡែក ជាពិសេសត្រួតពិនិត្យមើលសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនោះ ៕