ត្នោតជាផ្លែឈើខ្មែរម្យ៉ាងដែលសម្បូរទៅដោយជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជាច្រើន ជួយឱ្យសុខភាពរឹងមាំ។ វាក៏មានផ្ទុកទៅដោយជាតិសរសៃប្រូតេអ៊ីន និងវីតាមីន C, A, E, K, B7 ហើយមានជាតិដែកតិចតួច ដែលផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍ដល់សុខភាព និងជួយអ្នកពីការព្យាបាលពីជំងឺទៀតផង។

ផ្លែត្នោតជួយដល់រាងកាយក្នុងការព្យាបាលពីជំងឺដូចជា៖
១. ជួយបំបាត់អាការៈក្ដៅក្នុង
ផ្លែត្នោតជាសារធាតុដ៏ត្រជាក់ដែលដើរតួយ៉ាងសំខាន់ធ្វើឱ្យរាងកាយបញ្ចុះកម្ដៅយ៉ាងលឿនក្នុងអាកាសធាតុក្ដៅ និងធ្វើឱ្យសីតុណ្ហភាពរាងកាយមានលំនឹង។ វាជួយផ្តល់ថាមពលធ្វើឱ្យរាងកាយរបស់អ្នកមានសកម្មភាពពេញមួយថ្ងៃ។

២. ជួយបំពេញជាតិទឹកដល់រាងកាយ
ត្នោតត្រូវបានផ្ទុកទៅដោយបរិមាណដ៏ល្អនៃជាតិរ៉ែសូដ្យូម និងប៉ូតាស្យូមដែលជួយក្នុងការរក្សាតុល្យភាពជាតិទឹក ហើយអេឡិចត្រូលីតក្នុងរាងកាយបានយ៉ាងល្អ។ គុណសម្បត្ដិនៃផ្លែត្នោតនេះមានប្រសិទ្ធភាពបំផុត កុំឱ្យខ្សោះជាតិទឹកពីរាងកាយ និងអស់កម្លាំងនៅរដូវក្តៅ។

៣. ជួយដល់ក្រពះ
វាគឺជាឱសថធម្មជាតិមួយ ដែលជួយព្យាបាលជំងឺក្រពះ បញ្ហារំលាយអាហារ បំបាត់ការទល់លាមក និងជំរុញចលនាពោះវៀនបានប្រសើរ។ វាក៏ជួយបំបាត់ជាតិអាស៊ីត និងជួយកាត់បន្ថយការឈឺក្រពះ និងចង្អោរដែលជារឿយៗដែលកើតឡើងលើស្ដ្រីមានផ្ទៃពោះ។ ហើយវាក៏ជួយបំបាត់ជាតិអាស៊ីត។

៤. ជួយកាត់បន្ថយជំងឺធំៗ
វត្តមាននៃសារធាតុគីមីជាច្រើននៅក្នុងផ្លែត្នោតមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាកដែលមានអត្ថប្រយោជន៍ក្នុងកាត់របន្ថយដំណើរការនៃភាពចាស់ និងកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពដូចជាជំងឺបេះដូង និងជំងឺមហារីក។ ផ្លែត្នោតផ្ទុកទៅដោយជាតិប៉ូតាស្យូម ជួយសម្អាតជាតិពុលចេញពីរាងកាយ និងជួយលើកកម្ពស់សុខភាពថ្លើម។

៥. ជួយដល់ស្បែក
បញ្ហាស្បែកដូចជាកន្ទួលក្ដៅ និងការឡើងកម្តៅខ្លាំង គឺជារឿងធម្មតានៅរដូវក្តៅ។ ការលាបសាច់ផ្លែត្នោតនៅលើតំបន់ដែលរងផលប៉ះពាល់ វានឹងជួយកាត់បន្ថយការរមាស់ និងផ្តល់នូវប្រសិទ្ធភាពបានយ៉ាងឆាប់រហ័ស។

៦. ជួយក្នុងការសម្រកទម្ងន់
ផ្លែត្នោតជាផ្លែឈើមួយដែលមានជាតិកាឡូរីទាបដែលវាដំណោះស្រាយដ៏ល្អបំផុតក្នុងការសម្រកទម្ងន់។ វត្តមាននៃជាតិទឹកធ្វើឱ្យអ្នកឆ្អែតក្នុងរយៈពេលយូរ និងជួយក្នុងការសម្រកទម្ងន់របស់អ្នកដោយធម្មជាតិ។

ដូនេះអ្នកគួរតែញុំាផ្លែឈើខ្មែរមួយប្រភេទនេះឱ្យបានញឹកញាប់ ព្រោះវាមិនមែនត្រឹមតែមានឱជារសទេ វាថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរបស់យើងថែមទៀតផង៕