ក្នុងស្ថានភាពបែបនេះលោកអ្នកប្រាកដជានៅផ្ទះអផ្សុកមិនដឹងធ្វើអ្វីឡើយ។ ម៉្យាងទៀត ក៏ពិបាកក្នុងការរកទិញបន្លែហូបដែល ដោយសារឡើងថ្លៃ ហើយលោកអ្នកក៏បារម្ភពីសុវត្ថភាពផ្ទាល់ខ្លួនដែរ។ ជម្រើសល្អមានតែរៀនដាំដំណាំខ្លះៗក្នុងផ្ទះដោយខ្លួនឯង។ ថ្ងៃនេះ យើងនឹងណែនាំលោកអ្នកអំពីរបៀបក្នុងការដាំខ្ទឹមដោយខ្លួនឯង។

១.សម្ភារដែលត្រូវមាន៖
-ដបចាស់ៗដែលគេបោះបង់ចោល
-ទឹកស្អាត
-មើមខ្ទឹមស(យកចាស់)
-ទឹកជីជំនួយឫស

២. វិធីធ្វើ
-យកខ្ទឹមសរុំជាមួយស្បៃសរួចប្រោះទឹកឲ្យជោកទុករយៈពេល២ថ្ងៃ ២យប់រហូតដល់វាចេញពន្លក។
-យកដបដាក់ទឹកស្អាតឲ្យពេញរួចលាយជាមួយទឹកជីជំនួយឫស១ស្លាបព្រា។
-បន្ទាប់ធ្វើការកាត់ផ្នែកខាងក្រោមនៃមើមខ្ទឹមបន្តិច ដោយយកខាងផ្នែកមានពន្លកឡើងលើដាក់ពីលើដបដែលយើងបានដាក់ទឹកពេញលាយជាមួយទឹកជីនោះ។
-បន្ទាប់មកទៀតយកដបទាំងនោះដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។ រងចាំប្រហែលជិតមួយសប្ដាហ៍នោះលោកអ្នកនឹងឃើញខ្ទឹមចេញបណ្ដូលតូចៗមក៕