ការស្វែងរកប្រភេទក្រែមបំប៉នស្បែកក្រោមរង្វង់ភ្នែក និងវិធីព្យាបាលដទៃទៀតនោះគឺពិតជាមានសារសំខាន់ណាស់ ហើយវាមិនពិបាកទេ។ ទាំងនេះគឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើនៅផ្ទះដើម្បីជួយបំបាត់ស្នាមជាំខ្មៅក្រោមរង្វង់ភ្នែកបាន៖

• ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។
• ម៉ាស្សាបរិវេណនោះជាមួយប្រភេទប្រេងម៉ាស្សាដូចជាប្រេងដូងជាដើម។
• លាមក្រែមផ្ដល់សំណើមដែលប្រឆាំងនឹងភាពចាស់ និងស្នាមជាំខ្មៅក្រោមរង្វង់ភ្នែក។
• ទទួលទានប្រភេទវីតាមីន E និងវីតាមីនK ឲ្យបានគ្រប់គ្រាន់។
• ព្យាយាមញ៉ាំប្រភេទអាហារធ្វើពីកាកាវ និងត្រីសាល់ម៉ុន។
• ព្រមទាំងបន្ថែមនូវរូបមន្តធម្មជាតិម៉ាសបិទដូចជាត្រសក់ ម៉ាសដំឡូង ប៉េងប៉ោះ និងកញ្ចប់តែត្រជាក់ជាដើម។

មានវិធីព្យាបាលតាមផ្ទះ និងវិធីព្យាបាលតាមបែបវេជ្ជសាស្ត្រមួយចំនួនសម្រាប់ការបំបាត់ស្នាមខ្មៅក្រោមរង្វង់ភ្នែកនេះ។ ទោះបីជាស្នាមខ្មៅនៅក្រោមរង្វង់ភ្នែករបស់អ្នកមិនមានសភាពធ្ងន់ធ្ងរក៏ដោយ តែអ្នកគួរតែព្យាយាមលាមក្រែមផ្ដល់សំណើមដែលប្រឆាំងនឹងភាពចាស់ និងស្នាមជាំខ្មៅក្រោមរង្វង់ភ្នែកនោះ ដើម្បីការពារកុំឲ្យវាកើតឡើងមុនអាយុ ឬការពារដោយសារអ្នកមានសុខភាពមិនសូវល្អ និងការមិនមានពេលគេងគ្រប់គ្រាន់ជាដើម៕