បុគ្គលិកលក្ខណៈមួយចំនួនរបស់អ្នកអាចបង្ហាញឱ្យឃើញពីអនាគតរបស់អ្នកដែលអ្នកមិនដែលសូវចាប់អារម្មណ៍។ ដូច្នេះ អ្នកអាចកត់សម្គាល់បានបើនារីៗណាដែលមាន៥ចំណុចនេះអាចនឹងក្លាយជាសេដ្ឋិនីទៅថ្ងៃអនាគតបាន។ តើចំណុចទាំងនោះមានអ្វីខ្លះ?

១- នារីដែលឱ្យតម្លៃលើចំណេះដឹងពិតប្រាកដ ច្រើនជាងកម្រិតសញ្ញាប័ត្រ ៖
មនុស្សភាគច្រើនគិតថា សញ្ញាប័ត្រកាន់តែខ្ពស់ឱកាសជោគជ័យ និងក្លាយជាអ្នកមានក៏មានកាន់ តែច្រើនដែរ។ ប៉ុន្តែមានបុគ្គលជោគជ័យច្រើនណាស់ដែលមិនធ្លាប់មានសញ្ញាប័ត្រខ្ពស់ ឬសូម្បីតែរៀន បានច្រើន។ ផ្ទុយទៅវិញ ចំណេះដឹងពិតប្រាកដទើបជាវិថីនាំបុគ្គលទៅរកជោគជ័យ និងអាចវិនិយោគខ្លួន ទៅរកតំណែងជាអ្នកមានពិតប្រាកដបាន ។

២- នារីដែលមើលឃើញលុយជាហ្គេម៖
ហ្គេមនៅទីនេះគឺ សំដៅលើការបណ្ដាក់ទុន និងខិតខំវិនិយោគបន្ថែម ។ ហេតុអ្វីមហាសេដ្ឋីជា ច្រើនដែលមានលុយចាយមិនអស់ ហើយនៅតែប្រឹងធ្វើការបន្ថែម? នេះក៏ព្រោះពួកគេចង់បន្តលេងហ្គេម មួយនេះឱ្យបានជោគជ័យនៅវគ្គបន្ទាប់ៗទៀត ។ កាលណាឧបសគ្គកាន់តែច្រើនកាន់តែជំរុញចិត្តពួកគេ ឱ្យប្រឹងប្រែងជាងមុន ដើម្បីបានឈ្នះ ហើយលទ្ធផលគឺទំហំនៃទឹកប្រាក់ ដែលពួកគេមានក៏កើនឡើងដែរ។

៣- នារីដែលចេះកំណត់គោលដៅខ្ពស់៖
នេះបង្ហាញថា នាងបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែង និងយកឈ្នះខ្លួនឯង ។ ដូចពាក្យ ថាគ្មានអ្នកណាអាចក្លាយជាមហាសេដ្ឋីបានដោយគ្មានគោលដៅ និងការរំពឹងទុកខ្ពស់នោះទេ។

៤- នារីដែលមិនចេះភ័យខ្លាចនឹងសាកល្បងអ្វីថ្មី៖
គ្រប់គ្នាសុទ្ធតែដឹងហើយថា ការក្លាយជាអ្នកមានទាមទារឱ្យមានការខំប្រឹងខ្លាំង និងដឹងច្បាស់ពីអ្វី ដែលខ្លួនកំពុង និងត្រៀមធ្វើ ។ ដូច្នេះ ត្រូវត្រៀមចិត្តឱ្យហើយថា បើចង់ក្លាយជាមហាសេដ្ឋីត្រូវក្លាហាន និង រឹងមាំជាចាំបាច់ ។

៥- នារីដែលជឿថា ការក្លាយជាអ្នកមានមិនមែនមកពីសំណាង៖
ការពិតសំណាងមិនដែលធ្លាក់ ដល់ដៃមនុស្សខ្ជិលឡើយ ។ ខណៈមនុស្សភាគច្រើនផ្ដោតលើការ សន្សំប្រាក់ និងការពារទ្រព្យសម្បត្តិរបស់គេអ្នកមាន បែរជាផ្ដោតលើការបណ្ដាក់ទុនលើប្រាក់ដែលខ្លួន មានទៅវិញ ។ មហាសេដ្ឋី ដឹងពីសារសំខាន់នៃការសន្សំប្រាក់ប៉ុន្តែសម្រាប់ពួកគេការបង្កើតប្រាក់បន្ថែម ទើបជាអ្វីដែលកាន់តែសំខាន់៕