តាមការសិក្សាបានបង្ហាញថា ការផ្សារភ្ជាប់គ្នារវាងមនុស្សនឹងសត្វចិញ្ចឹមរបស់អ្នកអាចបង្កើនភាពរឹងមាំផ្នែកផ្លូវចិត្ត និងនាំមកនូវសុភមង្គលដល់ម្ចាស់របស់ពួកគេ។ ហើយអត្ថប្រយោជន៍សុខភាពជាច្រើនដែលបានមកពីការចិញ្ចឹមសត្វនោះរួមមាន៖

• ធ្វើឱ្យសម្ពាធឈាមរបស់អ្នកចុះទាប និងថយចុះកម្រិតជាតិខ្លាញ់ដោយសារការដើរ ឬលេងជាមួយពួកវា។
• ជួយបំបាត់អារម្មណ៍ឯកា តែទទួលបានមកវិញនៃក្ដីស្រឡាញ់ពេញលេញ។
• ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពបេះដូងឱ្យដំណើរការបានល្អ និងមានសុខភាពជាងអ្នកដែលមិនមានសត្វចិញ្ចឹម។
• ពួកគេជួយជម្រុញលើកទឹកចិត្តអ្នកឱ្យមានភាពក្លាហាន ហ៊ានធ្វើអ្វីថ្មីៗ។
• ការមានសត្វឆ្កែអាចធ្វើឱ្យមនុស្សកាន់តែចូលចិត្តអ្នក និងធ្វើឱ្យអ្នកកាន់តែមានភាពទាក់ទាញពីមនុស្សជុំវិញខ្លួន។
• អ្វីដែលសំខាន់បំផុតនោះពួកវាធ្វើឱ្យអ្នកសប្បាយចិត្តសត្វឆ្កែគឺជាផ្នែកមួយនៃគ្រួសារ ឬសាច់ញាតិដែលមិនអាចបញ្ឈប់ការស្រឡាញ់ចំពោះអ្នកបានឡើយ ព្រោះវានឹងនៅតែផ្ដល់ក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌជារៀងរហូតទៅកាន់ម្ចាស់របស់វា។

ដូច្នេះ អ្នកគួរព្យាយាមផ្ដល់ក្ដីស្រឡាញ់ទៅកាន់ឆ្កែឱ្យអស់ពីចិត្ត វាល្អសម្រាប់អ្នកខ្លួនឯងផង និងឆ្កែរបស់អ្នកផងដែរ៕