មនុស្សយើងម្នាក់ៗតែងតែជួបបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។ ប្រសិនបើ អ្នកចង់កាត់បន្ថយស្រ្ដេស និងរសនៅប្រកបដោយភាពសប្បាយរីករាយនាឱកាសបុណ្យចូលឆ្នាំថ្មីនេះអ្នកគួរតែ៖

១. បញ្ឃប់ការគិតច្រើនពេក៖ វាជារឿងដែលចាំបាច់បំផុត ដែលធ្វើឱ្យអារម្មណ៍យើងស្រេ្ដសខ្លាំង ដូច្នេះអ្នកគួរបញ្ឈប់ការគិតច្រើន ដោយងាកមកគិតមួយៗ រួចធ្វើការដោះស្រាយតាមដំណាក់កាលនៃបញ្ហានីមួយៗវិញម្ដង។
២. គិតរឿងល្អ៖ នៅពេលដែលមានបញ្ហាកើតឡើងនៅជុំវិញខ្លួន អ្នកពុំគួរគិតស្មុគស្មាញពេកទេ ព្យាយាមស្រាយបញ្ហាទើបជាការប្រសើរ ហើយរាល់បញ្ហាតែងបន្សល់ទុកនូវមេរៀនល្អៗដល់យើង។
៣. សប្បាយចិត្តនូវអ្វីដែលខ្លួនមាន៖ ចាំថាអ្នកណាក៏មានបញញហាដែរ មិនថាអ្នកមានក្រឡើយ សម្លឹងមកមើលខ្លួនឯង ហើយមើលទៅអ្នកជុំវិញខ្លួនយើង ឬអ្នកដទៃគ្មានអ្នកណាលើសអ្នកណាប៉ុន្មានទេ។
៤. ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ និងទម្លាប់ធ្វើខ្លួនឱ្យមមាញឹកអាចជួយឱ្យអ្នកបញ្ឈប់ការគិតច្រើន និងធ្វើឱ្យអ្នកមានសុខភាពផ្លូវចិត្តល្អ៕