ភេសជ្ជៈដែលអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះបានយ៉ាងលឿន និងល្អសម្រាប់សុខភាព ព្រមទាំងសម្រស់នោះគឺ៖
១. ទឹកក្រូចឆ្មាស្រស់ជាមួយទឹកឃ្មុំ៖ រូបមន្តសមញ្ញៗដោយគ្រាន់តែយកទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មាស្រស់ដាក់ចូលក្នុងទឹកក្តៅអន់ៗមួយកែវផឹកនៅពេលព្រឹកព្រលឹមអាចជួយឲ្យអ្នកស្រកទំងន់ប្រកបដោយប្រសិទ្ធភាពខ្ពស់នឹងលឿន ជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនវាក៏ជួយបង្កើនការរំលាយអាហារបានល្អផងដែរ។

២. តែបៃតង៖ ទទួលទានតែបៃតងក្តៅមួយពែងដោយគ្មានជាតិស្កររៀងរាល់ព្រឹកអាចជួយរំលាយខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័ស ពីព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការសម្រកជាតិកាឡូរីបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

៣. ទឹកខ្ញី ៖ វាមានសមត្ថភាពក្នុងការធ្វើនិយ័តកម្មចំណង់អាហាររបស់អ្នក ជួយប្រឆាំងនឹងជំងឺផ្ដាសាយ និងជួយក្នុងការរំលាយជាតិខ្លាញ់បានលឿននាព្រឹកព្រលឹម វាជាគ្រឿងផ្សំដ៏ល្អបំផុតក្នុងការសម្រកទម្ងន់។

គួរចាប់ផ្តើមភេសជ្ជៈណាមួយដែលបានណែនាំខាងលើនេះ ដើម្បីទទួលបានក្បាលពោះរាបស្មើរ និងរាងស្អាតដូចជារាតា ប៉ុន្តែសម្រស់របស់អ្នកស្រស់ស្អាតតាមបែមធម្មជាតិពិតៗ ដោយគ្រាន់តែធ្វើការអនុវត្តការសម្រកទម្ងន់ខាងលើនេះ។ វាជាវិធីងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់អាចទទួលយកបាន៕