បច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលជួបប្រទះបញ្ហាគេងមិនលក់។ នៅពេលអ្នកគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់ រាងកាយរបស់អ្នកនឹងទទួលផលប៉ះពាល់ក្នុងការធ្វើការងារ។ ហេតុនេះ ដើម្បីជួយដោះស្រាយបញ្ហានេះយើងសូមណែនាំដំណោះស្រាយ៤គឺ៖

១. ប្រើប្រេងក្រអូប
ការប្រើប្រាស់ប្រេងក្រអូបនឹងជួយឱ្យអារម្មន៍អ្នកស្រស់ស្រាយស្ងប់ស្ងាត់ដោយសារតែក្លិនរបស់ប្រេង។ វានឹងជួយឱ្យលោកអ្នកបានសម្រាកស្រួលទាំងផ្លូវកាយ និងផ្លូវអារម្មណ៍ ឆាប់ចូលគេងលឿន។

២. ចៀសវាងការប្រើភ្លើងពណ៌ខៀវ
ប្រិយមិត្តជាច្រើនចូលចិត្ដប្រើប្រាស់ទូរសព្ទដៃមុនពេលចូលគេងដោយមិនបានយកចិត្ដទុកជាមួយនឹងផលប៉ះពាល់របស់វាឡើយ។ ភ្លើងពណ៌ខៀវដែលកើតចេញពីអេក្រង់ទូរសព្ទដៃបង្អាក់ដល់ការផលិតមេឡាតូនីនដល់ខួរក្បាលនិងគុណភាពនៃការគេងទៀតផង។

៣. ប្រើប្រាស់ឈុតគេងឱ្យបានត្រឹមត្រូវ
នៅពេលគេងគួរឱ្យប្ដូរឈុតគេងឱ្យបានត្រឹមត្រូវ ព្រោះឈុតគេងខ្លះមានភាពក្ដៅស្អុះស្អាប់ ដែលជាកត្តាធ្វើឱ្យលោកអ្នកគេងមិនលក់។

៤. ញ៉ាំទឹកដោះគោ
អ្នកអាចទទួលទានទឹកដោះគោមួយពែងមុនចូលគេង ឬក៏អាហារណាដែលមានផ្ទុកជាតិម៉ាញេស្យូមដើម្បីឱ្យឆាប់គេងលក់៕