អាហារពេលព្រឹកគឺជា អាហារដែលសំខាន់ជាងគេក្នុងចំណោមអាហារទាំង ៣ ពេលក្នុង១ថ្ងៃ។ វា ជួយដាស់ឱ្យរាងកាយអ្នកមានភាពសកម្មពីព្រលឹម និងផ្តល់នូវថាមពលរាងកាយត្រូវការ។ ដោយឡែក មនុស្សមួយចំនួនធំបែរជាចូលចិត្តរំលងអាហារពេលព្រឹកនេះទៅវិញ ទោះដឹងថាវាសំខាន់ក៏ដោយ។ ការ មិនទទួលទានអាហារពេលព្រឹកមានផលវិបាកដល់រាងកាយរបស់អ្នកដូចរៀបរាប់ខាងក្រោម៖

១. ធ្វើឱ្យមាត់របស់អ្នកមានក្លិនមិនល្អ
វាធ្វើឱ្យបាក់តេរីនៅក្នុងមាត់ងាយកកើត និងធ្វើឱ្យមាត់របស់អ្នកមានក្លិនមិនល្អ។ ដូចនេះ បើមិន ចង់មានក្លិនមាត់មិនល្អនោះ អ្នកគួរចាប់ផ្តើមបរិភោគអាហារពេលព្រឹកវិញទៅ។

២. ប្រឈមនឹងគ្រួសក្នុងតម្រងនោម
នៅពេលគម្លាតពីអាហារពេលល្ងាច និងពេលព្រឹកមានរយៈពេលយូរពេក ធ្វើឱ្យអ្នកប្រឈមនឹង ការកើតនូវគ្រួសក្នុងតម្រងនោម ព្រោះក្រពះរបស់អ្នកគ្មានអ្វីកិនរហូតដល់លើសពី ១០ ម៉ោង។ ដូចនេះ វា មិនមែនជារឿងលេងសើចនោះទេ អ្នកគួរយកចិត្តទុកដាក់បន្តិច ព្រោះអាចមានបញ្ហាដល់សុខភាព។

៣. ប្រឈមនឹងជំងឺបេះដូង
បើអ្នកទម្លាប់រំលងអាហារពេលព្រឹក រយៈពេលយូរអ្នកនឹងអាចប្រឈមនឹងជំងឹបេះដូង ព្រោះ សរសៃឈាមត្រូវបានរាំងស្ទះ ដោយការធ្វើប្រតិកម្មខ្លាំង នៃចរន្តឈាមដែលប្រតិកម្មនេះអាចធ្វើឱ្យប៉ះពាល់ ដល់បេះដូង និងកកើតជាជំងឺខ្សោយបេះដូងទៀតផង។

៤. ធ្វើឱ្យការចងចាំចុះអន់ ខ្សោយ
ពីព្រោះពេលអ្នកមិនបរិភោគរយៈពេលយូរពេល សម្ពាធឈាម ក្នុងរាងកាយធ្លាក់ចុះ ហើយបញ្ហា នេះនឹងកាន់តែធ្ងន់ធ្ងរ នៅពេលអ្នកកាន់តែចាស់។ ដូចនេះ បើមិនចង់ឱ្យខួរក្បាលចុះដុនដាបទេអ្នកមិនគួរ រំលងអាហារពេលព្រឹកទៀតឡើយ៕