ខេត្តកណ្តាល ៖ ផ្ទះសំណាក់ « ស្វាយតានី៦១១» ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុងស្អាង ខេត្តកណ្តាល មានក្មេងៗស្ទាវ ស្រីស្អាតប្រុសសង្ហា នាំគ្នាទៅពពាក់ពពូនចូលប្រើប្រាស់គ្រឿងញៀននៅទីនោះ ហើយកន្លងមក សមត្ថកិច្ចបានចុះបង្ក្រាបជាច្រើនលើកច្រើនសាមកហើយ តែហាក់មិនបញ្ឈប់សកម្មភាពល្មើស ទាល់តែសោះ ទើបលោកស្នងការនគរបាលខេត្តកណ្ដាល និងអាជ្ញាធរស្រុកស្អាង សម្រេចដកអាជ្ញាប័ណ្ណផ្ទះសំណាកនោះតែម្តង។

លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អ្នកកាសែត កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ ថា «ផ្ទះសំណាក់នេះ(ស្វាយតានី៦១១) លោក ឯកភាពគ្នាជាមួយលោកអភិបាលស្រុកស្អាងសម្រេចដកអាជ្ញាប័ណ្ណអាជីវកម្ម លែងឲ្យដំណើរការបន្តទៅទៀត ។

សូមបញ្ជាក់ថា ការដកអាជ្ញាប័ណ្ណផ្ទះសំណាក់ខាងលើនេះ ធ្វើឡើង ក្រោយពីកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ យកគ្រឿងញឿនទៅប្រើប្រាស់ក្នុងផ្ទះសំណាក់ ស្វាយតានី៦១១ ។ លុះ សមត្ថកិច្ចចូលឆែកឆេរផ្ទះសំណាក់ ស្វាយ តានី ៦១១ ឃើញក្មេងៗ៧នាក់ ទៀត កំពុងរង់ចាំមិត្តភក្តិ២នាក់ នេះ យកគ្រឿងញៀនមកឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១៕