អ្នកជំនាញព្យាបាលជំងឺបែបចិនមូស្គូ បានណែនាំនូវវិធីសាស្ត្រសាមញ្ញបំផុតមួយដែលគាត់ អះអាងថា អាចស្តារប្រព័ន្ធភាពស៊ាំការពារជំងឺបានមកវិញក្នុងរយៈពេលត្រឹមតែ១៥ វិនាទី ប៉ុណ្ណោះ ។ លោកវេជ្ជបណ្ឌិត Sergey Bubnovsky អ្នកជំនាញព្យាបាលជំងឺដ៏ល្បីតាមបែបចិនមូស្គូបាន ណែនាំនូវវិធី ជំរុញប្រព័ន្ធភាពស៊ាំដូចតទៅ ៖

បន្ទាប់ពី មកដល់ផ្ទះក្រោយធ្វើការងារហត់នឿយពេញមួយថ្ងៃសូមត្រាំជើងក្នុងចានដែកមួយដែលមានដាក់ទឹកកកដុំសឹងតែពេញក្នុងចានដែកនោះ ។ សូមដាក់ជើងត្រាំក្នុងទឹកកកត្រជាក់ស្រេបនោះរយៈពេល១០ ទៅ១៥ វិនាទី ។ បន្ទាប់មក ដកជើងចេញ ហើយជូតជាមួយកន្សែងពោះគោ រួចពាក់ស្រោមជើង ។ ធ្វើបែបនេះ រាល់យប់លោកអ្នកនឹងសង្កេតឃើញប្រព័ន្ធភាពស៊ាំរឹងមាំឡើងៗ (រាងកាយមានកម្លាំង រហ័សរហួន)៕