ខេត្តឧត្តរមានជ័យ ៖ ពលរដ្ឋ១ក្រុម បាននាំគ្នាអង្គុយព័ទ្ធវង់លេងល្បែងស៊ីសង (ខ្លាឃ្លោ) នៅចំណុចផ្លូវលេខ ១៣ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយមិនខ្លាចឆ្លងជំងឺកូវីដសោះ តែយ៉ាងណា ក្រោយពីកម្លាំងសមត្ថកិច្ចដឹងសកម្មភាព ក៏ចុះបង្រ្កាប កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ច បានឲ្យដឹងថា ករណីបង្រ្កាបល្បែងស៊ីសងនេះ ធ្វើឡើងដោយមានបញ្ជាពីលោកហម ភិរម្យ អធិការនគរបាលក្រុង ឲ្យកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះបង្ក្រាប។ ករណីនេះកម្លាំងបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេង នៅនឹងកន្លែងកើតហេតុ ដោយមានធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ និងណែនាំឲ្យគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជម្ងឺ កូវីត-១៩ ៕