អាការៈឈឺចាប់ពេលមានរដូវគឺមិនមានវិធីព្យាបាលឲ្យធូរស្បើយទាំងស្រុងបាននោះទេ។ ប៉ុន្តែអ្នកជំនាញបានចែករំលែកនូវវិធីសាស្រ្តសាមញ្ញៗមួយចំនួន ដែលអ្នកអាចយកទៅអនុវត្តដើម្បីជួយកាត់បន្ថយការឈឺចាប់ពេលមករដូវឲ្យស្ថិតនៅក្នុងកម្រិតតិចពោលគឺតាមរយៈរបបអាហារដែលអ្នកទទួលទាន។ ធ្វើការស្វែងយល់ពីអាហារ ៥ប្រភេទ ដែលអ្នកគួរតែទទួលទានអំឡុងពេលមករដូវ ។

១. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងផ្ដល់គុណប្រយោជន៏ជាច្រើនដល់រាងកាយរបស់អ្នក ក្នុងអំឡុងពេលមករដូវ។ បន្លែទាំងនេះមិនត្រឹមតែសម្បូរដោយ ជាតិដែកនឹងជីវជាតិ B ប៉ុណ្ណោះទេ ប៉ុន្តែបរិមាណជាតិសរសៃ Fiber ខ្ពស់របស់វាក៏អាចជួយដោះស្រាយបញ្ហារំលាយអាហាររបស់អ្នក ដែលបណ្ដាលមកពីការមករដូវដែរ។

២. គ្រាប់ផ្លែឈើ
ជំនួយឲ្យការទទួលទានអាហារសម្រន់ផ្សេងៗ ចូរទទួលទានគ្រាប់ផ្លែឈើ។ អាហារសម្បូរដោយជាតិធាត់ល្អៗ ឬសម្បូរដោយអាស៊ីតធាត់ Omega3 ដូចជា គ្រាប់ផ្លែឈើជាដើម អាចជំនួយដល់ការកាត់បន្ថយការឈឺចាប់ពេលមករដូវ និងបំពេញកាឡូរីល្អបានប្រសើរជាងប្រភេទអាហារផ្ទុកសារធាតុចិញ្ចឹមទាប។

៣. ផ្លែឈើស្រស់
អាហារមួយប្រភេទទៀតដើម្បីជំនួយដល់ការដោះស្រាយបញ្ហារំលាយអាហារពេលមករដូវគឺ ផ្លែឈើ។ អ្នកគួររក្សាទុកនៅផ្លែឈើស្រស់ ដែលអ្នកចូលចិត្តទទួលទានមុនពេលចាប់ផ្ដើមធ្លាក់ឈាមរដូវ ដើម្បីធានាឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ។

៤. ប្រភេទសាច់សត្វពណ៌ក្រហម
វាជាប្រការសំខាន់ ក្នុងការបង្កើតការទទួលទានជាតិដែកក្នុងអំឡុងពេលមករដូវ ដើម្បីបង្កើតឡើងវិញនូវអ្វីៗដែលបាត់បង់ពីរាងកាយក្នុងមួយខែៗ។ របបអាហារសម្បូរជាតិដែកខ្ពស់ជួយឲ្យស្ត្រីចៀសផុតពីជំងឺខ្វះឈាម និងអាការៈផ្សេងៗ ដែលកើតឡើងស្របពេលមានរដូវ។ ស្ត្រីទទួលទានប្រភេទសាច់ពណ៌ ក្រហម នឹងអាចទទួលបានជាតិដែកពីអាហារ៕