ថ្នាំពន្យាកំណើតបន្ទាន់ ឬហៅមួយទៀតថា ថ្នាំ៧២ម៉ោងគឺជា ថ្នាំបង្ការមិនឱ្យមេជីវិតឈ្មោលជួប ជាមួយពងមេជីវិតញី ឬពន្យារកុំឱ្យពងមេជីវិតញីធ្លាក់ចេញពីក្រពេញអូវែ។ ថ្នាំនេះ មានសមត្ថភាពការពារការបង្កកំណើត ក្រោយពេលមានការរួមភេទ។

កត្តាជំរុញឱ្យស្តី្រ សម្រេចចិត្តប្រើថ្នាំពន្យាកំណើតបន្ទាន់នេះ ដោយសារ៖
• ករណីដាច់រហែក ឬបែកស្រោមអនាម័យនៅពេលរួមភេទ។
• របូតធ្លាក់កងពាក់ក្នុងស្បូន។
• ដាក់បន្ទះ ឬកងដាក់ក្នុងទ្វាមាសយឺតពេក ឬដកចេញលឿនពេក។
• មិនបានលេបថ្នាំពន្យារកំណើត ២ ទៅ ៣ ដងជាប់ៗគ្នា។
• រួមភេទដោយមិនបានការពារ។
• រួមភេទ ដោយមិនបានចាក់ទឹកក្រៅពាង។
• មិនមានគម្រោងចង់បានកូនភ្លាមៗ៕