បរទេស៖ នាថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាបានរាយការណ៍ អំពីការកើនឡើងនូវករណីដ៏អាក្រក់បំផុតដោយក្នុងរយៈពេលតែមួយថ្ងៃរបស់ខ្លួន បានកើនឡើងករណីកូវីដ១៩ រហូតដល់ទៅជាង ១២ លាននាក់ ជាលើកដំបូង។

ក្រសួងសុខាភិបាលបាននិយាយថា អ្នកកើតកូវីដ១៩ សរុបមានចំនួន ៦៨.០២០ ករណីថ្មី ដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ នេះជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១១ ខែតុលា មក។

យ៉ាងណាមិញ ករណីអ្នកកើតកូវីដនៅក្នុងប្រទេសឥណ្ឌា មានចំនួន ១២.០៤ លាននាក់ ដែលជាចំនួនធំបំផុតមិនធ្លាប់មាន បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល ដែលជាប្រទេសមានការកើនឡើងនូវករណីកូវីដ ច្រើនជាងគេ កាលពីចុងខែកញ្ញា បានធ្លាក់ចុះជាបន្តបន្ទាប់ ។

ទោះជាយ៉ាងណាក្តី ប្រជាជនក្នុងប្រទេសឥណ្ឌា នៅតែមាន ការប្រមូលផ្តុំសាធារណៈនិងការធ្វើដំណើរដែលមិនបានរក្សាគម្លាតគម្លាតគ្នា ទើបបណ្តាលឱ្យមានការកើនឡើងនូវការរីករាលដាលមេរោគកូវីដ ខណៈពេលដែលប្រជាជនឥណ្ឌាភាគច្រើនមិនទាន់បាន ចាក់ថ្នាំបង្ការ។

ប្រទេសឥណ្ឌាបានរាយការណ៍ អំពីករណីកើនឡើងខ្ពស់ជាង ៦០ ០០០ សញ្ញា សម្រាប់រយៈពេលបីថ្ងៃជាប់គ្នា ទោះបីការកើនឡើងនេះ នៅតែមានកម្រិតទាបជាងខែកញ្ញា ដែលមានជាង ៩ ម៉ឺនករណីក្នុងមួយថ្ងៃក៏ដោយ។

មួយទៀតសោត រដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតរបស់ប្រទេសឥណ្ឌាគឺ រដ្ឋMaharashtra ដែលកំពុងពិចារណាក្នុងបិទទ្វារយ៉ាងតឹងរឹង នៅសប្តាហ៍នេះហើយ ដើម្បីរឹតបន្តឹងការធ្វើដំណើរនិងដាក់បំរាមគោចរពេលយប់នឹងការពារការកើនឡើងនៃករណីឆ្លង។

ចំណាំ៖ ថ្ងៃចន្ទនេះ មានអ្នកជំងឺកូវីដ១៩ ទទួលមរណៈ បានកើនឡើង ២៩១នាក់ ហើយវីរុសនេះបានសម្លាប់មនុស្ស ១៦១.៨៤៣ នាក់នៅក្នុងប្រទេសផងដែរ។

ប្រែសម្រួលដោយ៖ សុភាព
ប្រភព៖ Reuters