ខេត្តកណ្តាល៖ ពលរដ្ឋទើបតែទិញរថយន្តថ្មីសន្លាង១គ្រឿង តែមិនបានទៅរៀននៅសាលាបើកបរឲ្យបានត្រឹមត្រូវឡើយ ដោយមករៀនបើកបរខ្លួន ដើម្បីឱ្យស្គាល់ដៃចង្កូតចិត្តឡាន តែដឹងអី ឡានទើបទិញថ្មី មិនស្តាប់ការបញ្ជារបស់ម្ចាស់ ហើយបានបោលទម្លាក់ខ្លួនក្នុងស្រះទឹកប្រូង។

ករណីទិញឡានថ្មី ម្ចាស់រៀនបើកបរធ្លាក់ចូលទឹកស្រះនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។ តែយ៉ាងណា ហេតុដ៏រន្ធត់ព្រលឹងចេញស៊ីព្រលិតនេះ មិនបណ្តាលឲ្យម្ចាស់មានគ្រោះថ្នាក់ដល់ជីវិតឡើយ៕