នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ០២នាក់ទៀតដែលបានទទួលមរណៈភាព ដូច្នេះចំនួនអ្នកស្លាប់បានកើនដល់ ០៧នាក់ហើយ ។

អ្នកស្លាប់ទាំងពីរនាក់ខាងលើមានម្នាក់ជាជនជាតិខ្មែរឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺបានស្លាប់ដោយសារជំងឺកូវីដ១៩។បន្ទាប់ពីរកឃើញ វិជ្ជមានកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេនឌុក កាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១។

ដោយឡែកអ្នកជំងឺម្នាក់ទៀតឈ្មោះ Wu Jiannan ប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ ជា បុគ្គលិក casino កោះធំ បានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ និងត្រូវបានបញ្ជូនពីមណ្ឌលសុខភាពចាក់អង្រែ កាលពីថ្ងៃទិ១៨ខែមីនាឆ្នា២០២១ ។

អ្វីដែលជាចំណុចដ៏គួរឲ្យភ័យខ្លាច សម្រាប់វត្តមានអ្នកស្លាប់ថ្ងៃនេះ គឺបុរសជនជាតិខ្មែរ ឈ្មោះ ឈាន ប៊ុនធឿន ដែលគាត់មានវ័យត្រឹមតែ ៣៨ ឆ្នាំប៉ុនណោះ ប៉ុន្តែប៉ុន្តែមេរោគកូវីដ១៩ បានវាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរ និងរលាកខ្លាំងផងដែរ ហើយបើគិតត្រឹមថ្ងៃលោកសម្រាកព្យាបាល រហូតដល់ថ្ងៃស្លាប់នៅវេលាម៉ោង ៧ និង៤៥នាទីព្រឹកនេះ គឺត្រឹមតែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ ។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ពីស្ថានភាពសុខភាពរបស់ បុរសជនជាតិខ្មែរ ឈ្មោះ ឈាន ប៊ុនធឿន យ៉ាងដូច្នេះថា “យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី២០ខែមីនា ឆ្នាំ ២០២១ តែមិនអាចជួយសង្គ្រោះបានហើយអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៧និង៣៥នាទៅព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយសាជំងឺកូវីដ១៩» ៕