រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ ក្រសួងបានប្រកាសរកឃើញអ្នកឆ្លងកូវីដចំនួន ៣៥នាក់បន្ថែម ខណៈអ្នកជំងឺចំនួន៣២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្នុងនោះដែរ មានស្រ្តីជនជាតិខ្មែរម្នាក់អាយុ៦២ឆ្នាំ ត្រូវជាម្ដាយរបស់ ស្រី ពីន រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩ នេះ។

ឃើញដូច្នេះ នាយក្រឹម ដែលជាតារាកប្លែងមួយរូប បានអះអាង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកថា”សូមជំរាបនឹងជូនដំណឹងដល់បងប្អូនកូនក្មួយទាំងអស់ ដែលតែងតែនិយមលេងFacebook ទាំងអស់ជាទីគោរព អោយបានជ្រាបជាពត៍មានលម្អិតថា ក្នុងកម្មវិធីសំណេីចចុងសប្ដាហ៍ ដែលខ្ញុំបាទទទួលនិពន្ធ នឹងដឹកនាំថតនោះ គឺខ្ញុំបាទបានហៅតារាកំប្លែងមួយចំនួន ក្នុងនោះក៏មានស្រីពីន និងម្ដាយស្រីពីនដែរ ចេញថតថ្ងែទី4/3/2021 សំរាប់ចាក់ផ្សាយថ្ងែអាទិត្យទី7/3/2021 ។

យ៉ាងណាមិញ លុះដល់ថ្ងែទី6/3/2021 ស្រីពីន បានទទួលថត MV អោយផលិតកម្មហង្សមាស ជាមួយក្មួយស្រី សួស វីហ្សា ពេលនោះ ស្រីពីន មកពីថតវិញ ស្រីពីនបានប្រាប់ក្នុងគ្រុប LiNE សំណេីចចុងសប្ដាហ៍ ថាមកពីថតវិញ មានបញ្ហាក្ដៅខ្លួន ហេីយក្អក និងផ្ដាស់សាយផង។បន្ទាប់មក ពួកខ្ញុំដែលជាមិត្តរួមការងារក៏បានឆាតប្រាប់ថា ស្រី ពីន អោយញុំថ្នាំ ហេីយហាមកុំចេញក្រៅផ្ទះផងដែរ។ ការពារក្រែងលមានបញ្ហាអ្វីកេីតឡេីង ពេលនោះស្រីពីនក៏ធ្វេីតាមក្រុមការងារខ្ញុំផងដែរ។

ក្រោយមក រហូតដល់ថ្ងែទី8/9/10ខែ3/2021 មានក្រុមតារាហង្សមាសផ្ទុះជំម្ងឺ កូវីដ19 ភ្លាមៗនោះក្មួយស្រី សួស វីហ្សា បានធ្វេីតេស្តរកមេរោគកូវីដ លើកទីមួយ ថ្ងែ9/3/2021 (អវិជ្ជមាន) ធ្វើតេស្តលើកទីពីរ ថ្ងែ17/3/2021 (អវិជ្ជមាន)​ ដល់ថ្ងែទី22/3/2021 ក្មួយសួស វិហ្សា មាន(វិជ្ជមានកូវីដ19តែម្ដង)។

ក្នុងអំឡុងពេលនោះដែរ ស្រីពីន បានឆាតចូលក្នុងគ្រុប ថា ម្ដាយនាងបានឈឺ នាងក៏បានយកម្ដាយមកពេទ្យឯកជនសម្រាកមួយរយៈខ្លី រួចហេីយខ្ញុំបាទបានប្រាប់អោយបញ្ចូនទៅពេទ្យរុស្សុី ​ថ្ងែទី20/3/2021តែម្ដង ។ ដោយត្រឹមតែរយះពេល4ថ្ងែប៉ុណ្ណាះ ម្ដាយស្រីពីនបានស្លាប់នៅ ថ្ងែ23/3/2021
ឥឡូវស្រីពីននៅរង់ចាំ សំណាក ពីលោកគ្រូពេទ្យផ្ដល់ដំណឹង នៅពេទ្យរុស្សុីនៅឡេីយ។

ដូច្នេះ រយះពេល20ថ្ងែហេីយ ខ្ញុំបាទនឹងក្រុមកំប្លែងខ្ញុំបាទមិនបានជួបមុខស្រីពីន នឹងម្ដាយស្រីពីន៕ក្នុងរយៈពេល20ថ្ងែនេះមកក្រុមកាងាររបស់ខ្ញុំបាទ គ្មានអ្វី ប្រែប្រួលទេ សុខាភាពធម្មតា។”