ពេលស្មុគស្មាញរបស់ស្រីៗជាប្រចាំគឺ ការមករដូវនេះឯងពិបាកទាំងឥរិយាបថរបស់ញ៉ាំហើយ ពេលខ្លះធ្វើទុក្ខដល់ឈឺក្បាល ចុកពោះ។ ហើយចង់ដឹងថាក្រៅពីការធ្វើទុក្ខទាំងនេះហើយ ស្រីៗយើងត្រូវចំណាយអស់ឈាមប៉ុន្មាននៅពេលមករដូម្ដងៗ។

១- បរិមាណឈាមហូរ
ឈាមរដូវដែលហូរចេញមកមានផ្ទុកទាំងទឹករំអិល និងកោសិកាផ្សេងៗដែលហូរចេញពីភ្នាស ស្បូន។ ពេលខ្លះ ឈាមអាចមកច្រើនតែជាទូទៅ ក្នុងបរិមាណតិចជាង ១០០ មិល្លីលីត្រទេ។ ឈាមដែល បាត់បង់នឹងត្រូវជំនួសយ៉ាងលឿនដោយកោសិកាបង្កបង្កើតឈាមក្នុងខួរឆ្អឹង។ ពេលខ្លះ បើស្ត្រីអាចធ្លាក់ ឈាមខ្លាំងពេលមករដូវ និងធ្វើឲ្យបាត់បង់ឈាមច្រើនខុសប្រក្រតីគួរទៅជួបគ្រូពេទ្យភ្លាម។

២- សញ្ញាមុនពេលមករដូវ
មានសញ្ញាមួយចំនួនដែលបង្ហាញមុនពេលមករដូវដែលបណ្ដាលមកពីការផ្លាស់ប្តូរអ័រម៉ូន៖
– ឡើងមុនជាងមុន។
– សក់ឡើងប្រេង។
– មានអារម្មណ៍ថា ហើម ឬឡើងទម្ងន់។
– សុដន់ឡើងតឹងធំជាងមុនបន្តិចហើយឈឺតិចៗ។
– មានអារម្មណ៍ឆេវឆាវឆាប់ខឹង ឆាប់ប៉ះពាល់ និងហត់។
– រមួលឈឺសាច់ដុំនៅក្បាលពោះខាងក្រោមជើង ឬចង្កេះក្រោយ៕