ប្រតិកម្មអាលែកហ្ស៊ីការបង្ករោគដោយបាក់តេរី និងវីរុសនិងរួមមានផ្ដាសាយធម្មតាឬផ្ដាសាយធំ សុទ្ធតែអាចបង្កឲ្យមានបញ្ហាឈឺកបាន។ មនុស្សមួយចំនួនអាចមានបញ្ហាឈឺកជាទៀងទាត់ ដោយសារតែ មានប្រតិកម្មអាលែកហ្ស៊ីតាមរដូវកាល ។

• រោគសញ្ញាផ្ដាសាយធម្មតា និងប្រតិកម្មអាលែកហ្ស៊ី៖
១. ហៀរសំបោរ ឬតឹងច្រមុះ
២. អស់កម្លាំង
៣. ក្អក ឬកណ្ដាស់

• រោគសញ្ញាផ្ដាសាយធម្មតាផ្ដាសាយធំ និងការឆ្លងរោគផ្សេងៗមិនមែនជាប្រតិកម្មអាលែកហ្ស៊ី ៖
១. ក្ដៅខ្លួន
២. ឈឺសាច់ដុំ និងឈឺខ្លួន
៣. ហើមកូនកណ្ដុរនៅក

បើសិនជាគ្នាយើងមានរមាស់ភ្នែក ហូរទឹកភ្នែក និងឈឺកទៀតអាចថា នេះជាប្រតិកម្មអាលែកហ្ស៊ី ព្រោះថារោគសញ្ញាកើតលើភ្នែកមិនកើតមានដោយសារ ផ្ដាសាយធម្មតា ឬផ្ដាសាយធំទេ។ សញ្ញាសំខាន់ មួយទៀត គឺរយៈពេលនៃការឈឺកផ្ដាសាយធម្មតា និងផ្ដាសាយធំមិនកើតយូរជាងពីរសប្ដាហ៍នោះទេ ។ សម្រាប់អ្នកមានប្រតិកម្មអាលែកហ្ស៊ីវិញ អាចស៊ីពេលយូរទៅតាមការប៉ះពាល់នឹងសារធាតុបង្កអាលែកហ្ស៊ី។ ឧទាហរណ៍ថា យើងអាលែកហ្ស៊ីទៅនឹងលម្អងផ្កាអាចមាន រោគសញ្ញាប្រតិកម្មរហូតដល់ ៦សប្ដាហ៍ អាស្រ័យលើរដូវកាល៕