ការជួយសង្រ្គោះ បឋមដោយឃាត់ឈាមជនរងគ្រោះដែលរងរបួសភ្លាមៗ គឺជារឿងចាំបាច់ មុននឹងបញ្ចូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ។ ក្នុងករណីដែលជនរងគ្រោះមានរបួសស្រាល វិធីទាំងនេះអាចជួយសង្រ្គោះអ្នកជំងឺបាន៖

១. ចងរឹតកន្លែងមុខរបួស
ក្នុងករណីរងរបួសស្រាល ឈាមហូរមិនសូវខ្លាំង សូមយកកន្សែង ឬសម្លៀកបំពាក់ចាស់ៗ ចងរឹតរុំនៅកន្លែងដែលហូរឈាមនោះ រួចរកថ្នាំព្យាបាលមុខរបួសលាបពីលើមុខរបួសជាការស្រេច។

២. សង្កត់បិទមុខរបួស
សូមយកក្រណាត់ក្រាស់ៗមកបិទសង្កត់លើមុខរបួស ប្រមាណ ៥ នាទី ដើម្បីឱ្យឈាមកក់ និង ការពារឈាមមិនឱ្យហូរទៀត ។ ចំពោះអ្នកជួយសង្គ្រោះវិញ គួរប្រយ័ត្នកុំឲ្យដៃប៉ះពាល់ផ្ទាល់ជាមួយឈាមអ្នករបួស ការពារកុំឱ្យឆ្លងមេរោគ និងបង្ការហានិភ័យផ្សេងៗ។

៣. លើកផ្នែករបួសឲ្យខ្ពស់
ដាក់ឱ្យជនរងគ្រោះដេកចុះ និងលើកបរិវេណមុខរបួសឱ្យខ្ពស់ជាងក្បាល ដើម្បីទក់ស្កាត់ការកើនឡើងសម្ពាធឈាម។ ជូតធូលី ស្នាមប្រឡាក់ និងវត្ថុដែលជាប់នឹងមុខរបួស តែកុំដកវត្ថុដែលមុតជ្រៅចេញ។ ប្រសិនបើមានការសង្ស័យថា មានឆ្អឹងបាក់សូមយកក្រណាត់ ឬបង់រុំ មករុំត្រង់កន្លែងបាក់ឆ្អឹង ដើម្បីកុំឱ្យឆ្អឹងរំកិល ចុះឡើង មុនពេលលើកមុខរបួសនោះឲ្យខ្ពស់។

៤. រុំរបួសដោយបង់
ក្រោយពេលបិទកំប្រេស លើមុខរបួសហើយ ចូរយកបង់រុំរបួសដែលជារមូរ ឬបន្ទះមករុំពីលើកំប្រេស និងបរិវេណ របួសជាច្រើនជុំ។ រុំរបួសឲ្យហួសផុតមុខរបួសទាំងសងខាង ប្រមាណ ២.៣សង់ទីម៉ែត្រ យ៉ាងតិចបំផុត។ មិនគួររុំរបួសតឹងណែនពេកទេ ព្រោះធ្វើឲ្យឈាមហូរមកផ្គតផ្គង់បរិវេណនេះ មិនស្រួល ហើយធ្វើឲ្យរបួស ក្រសះស្បើយ ។ បើបរិវេណរបួសស្ថិតចុងដៃ ឬចុងជើង គួរសង្កេតមើលកុំឲ្យចុងម្រាមដៃ ឬម្រាមជើងស្លេកគ្មានឈាម ឬមាន ឈាមមកកកស្ទះ រហូតឡើងពណ៌ស្វាយ។ ពេលរុំរួចហើយ យកបង់ស្អិតបិទលើចុងបង់ ដើម្បីកុំឲ្យវារបូត ឬរហែកចុងបង់ចង់ចូលគ្នាក៏បាន៕