តើអ្នកចូលចិត្តបរិភោគតៅហ៊ូដែរឬទេ? ប្រសិនបើអ្នកចូលចិត្ត អ្នកប្រាកដជាដឹងថាតៅហ៊ូមាន គុណសម្បត្តិ យ៉ាងណាហើយមើលទៅនោះ។ តែសម្រាប់អ្នកមិនចូលចិត្ត ឬមិនធ្លាប់ញុំានោះ អាចងាកមក សាកបរិភោគតៅហ៊ូ។ ព្រោះថាតៅហ៊ូសម្បូរទៅដោយប្រូតេអ៊ីន ជាតិខ្លាញ់ ដែលជួយដល់សុខភាពអ្នក។ មិនត្រឹមតែប៉ុណ្ណោះតៅហ៊ូអាចឲ្យអ្នកទទួលទានគ្រប់វ័យព្រោះតែវាផ្តល់គុណសម្បតិ្តមានដូចជា៖

១. តៅហ៊ូជាប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីន។ វាសក្តិសមសម្រាប់អ្នកតមសាច់ ឬអ្នកបួសដោយវាមានផ្ទុកសារធាតុចិញ្ចឹមល្អៗ។
២. តៅហ៊ូជួយកាត់បន្ថយកូលេស្តរ៉លមិនល្អនៅក្នុងរាងកាយ។
៣. តៅហ៊ូជួយកាត់បន្ថយជំងឺទាក់ទងនឹងបេះដូង។
៤. តៅហ៊ូមានកាឡូរីទាប ជាតិខ្លាញ់ទាប ស័ក្តិសមសម្រាប់អ្នកចង់ស្រកគីឡូ។
៥. តៅហ៊ូមានសមាសធាតុគីមី Phyto ជួយកាត់បន្ថយហានិភ័យជំងឺមហារីក។
៦. តៅហ៊ូមានជួយឲ្យមានអរម៉ូនអ៊ីស្ត្រូសែនសម្រួលតុល្យភាពអរម៉ូនចំពោះស្រ្តីក្រោយអស់រដូវ។
៧. តៅហ៊ូមានជាតិកាល់ស្យូមជួយសម្រួលដល់ឆ្អឹង។
៨. តៅហ៊ូមានជាតិប្រឆំាងអុកស៊ីដកម្មកាត់បន្ថយនៃជំងឺមហារីក។
៩. តៅហ៊ូសម្បូរទៅដោយវីតាមីនរួមមាន A, B, B1, B2, B6, B12, C, D, E និង Niacin ។
១០. តៅហ៊ូមានជាតិ lecithin ជួយដល់ខួរក្បាលនិងបង្កើនការចងចំា។

សម្រាប់ការជ្រើសរើសតៅហ៊ូមកបរិភោគ អ្នកគប្បីជ្រើសរើសតៅហ៊ូដែលចម្អិនដោយស្ងោរ ចំហុយ ប្រសើរជាងតៅហ៊ូណាដែលចៀន បំពង ព្រោះវាមិនសម្បូរសារធាតុចិញ្ចឹមឡើយ។ តៅហ៊ូល្អសម្រាប់អ្នករួមមានតៅហ៊ូពណ៌លឿងតៅហ៊ូពណ៌ស និងតៅហ៊ូពងមាន់ជាដើម៕