ផ្លែឈើ និងបន្លែជាច្រើនប្រភេទពេលញ៉ាំទៅ អ្នកតែងតែចង់ទទួលបានវីតាមីន និងជាតិរ៉ែដែលល្អ ចំពោះរាងកាយ ដោយមិនថា បើញ៉ាំទាំងសំបកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទ្វេដងសម្រាប់សុខភាពនិងសម្រស់។ តើផ្លែឈើទាំងនោះមានអ្វីខ្លះ ទៅ?

១. ត្របែក
ផ្លែត្របែក សម្បូរវីតាមីន C រួមទាំងសំបករបស់វាមានវីតាមីនជាច្រើនមុខផ្សេងទៀត ដូច្នោះពេលញ៉ាំមិនចាំបាច់ចិតសំបកចេញនោះទេ។

២. ការ៉ុត
ការ៉ុតផ្ទុកទៅដោយ បេតាការ៉ូទីន ពេលវាកាន់តែធំសំបកកាន់តែក្រាស់អាចពិបាកញ៉ាំ។ គួរទិញកូនការ៉ុតខ្ចីស្រួយដើម្បីងាយស្រួលញ៉ាំទាំងសំបក។

៣. ប៉េងប៉ោះ
មុខម្ហូបខ្លះតម្រូវឲ្យចិតសំបកប៉េងប៉ោះ ចេញតាមការពិតមិនថា ញ៉ាំ ស្ងោរ ឬ យកទៅធ្វើម្ហូបអ្វី ក៏ដោយមិនចាំបាច់ចិតសំបកទេ ព្រោះវាសម្បូរវីតាមីន C បេតាការ៉ូទីន និងលីកូពីន ពិសេសក្នុងប៉េងប៉ោះ ទុំ។

៤. ស៊ីរី
អ្នកខ្លះចូលចិត្តចិតសំបកចេញពេលញ៉ាំស៊ីរី ប៉ុន្តែអត់ដឹងថា សំបករបស់វាមានវីតាមីន Cខ្ពស់និង មានតួនាទីប្រឆាំងមហារីក និងកាត់បន្ថយជាតិកូលេស្តេរ៉ុលក្នុងរាងកាយ។

៥. ប៉ោម
មនុស្សភាគច្រើនចូលចិត្តចិតសំបកផ្លែប៉ោមចេញ។ ការពិតសំបកផ្លែប៉ោមក៏មានប្រយោជន៍ ច្រើនមិនចាញ់ផ្លែឈើដទៃប៉ុន្មានទេ ដូចជា ព្យាបាលជំងឺសរសៃឈាមបេះដូងនិងប្រឆាំងជាមួយជំងឺ មហារីកផងដែរ។

៦. ត្រប់
បើអ្នកញ៉ាំត្រប់ទាំងសំបកវាកាន់តែល្អសម្រាប់បេះដូង ប៉ុន្តែបើចិតសំបកចេញវានឹងបាត់បង់ ជីវជាតិសំខាន់ៗ។

៧. តាសក់
ពេលញ៉ាំតាសក់ទាំងសំបកអ្នកនឹងទទួលបានជាតិសរសៃកាន់តែខ្ពស់ល្អដល់ប្រព័ន្ធរំលាយអាហារ ការពារមហារីក ពោះវៀន និងទល់លាមក។

៨. ដំឡូងបារាំង
មានមនុស្សច្រើនណាស់មិនបានដឹងពីអត្ថប្រយោជន៍ ពេលញ៉ាំដំឡូងបារាំងទាំងសំបក។ វាផ្ទុក ទៅដោយជាតិប៉ូតាស្យ៉ូម និងជាតិដែកល្អចំពោះរាងកាយ៕