ម្រាមដៃម៉ត់រលោងគ្មានស្នាមជ្រួញជា ក្តីប្រាថ្នារបស់មិត្តនារីគ្រប់រូប។ ម្ល៉ោះហើយការលាបត្រឹម សម្រាប់ប្រអប់ដៃមួយមុខមិនគ្រប់គ្រាន់ឡើយ។ អ្នកគួរអនុវត្តវិធីមួយចំនួនបន្ថែមទៀត។ មុនចាប់ផ្ដើម ម៉ាស្សាម្រាមដៃ មិត្តនារីគប្បីលាបគ្រីមសម្រាប់ប្រអប់ដៃដើម្បីឲ្យជាតិសំណើមទៅចិញ្ចឹមកោសិកាម្រាមដៃ បង្កើតភាពងាយស្រួល និងស្បែកដៃមើលទៅទន់ម៉ត់រលោងមានជាតិទឹក។ ហើយនៅពេលអ្នកលាបគ្រីម រួច អ្នកគួរចាប់ផ្តើមម៉ាស្សាប្រអប់ដៃដោយប្រើម្រាមដៃឈ្លីថ្មមៗតាមជំហានទាំង៧នេះ។

១. ជំហានទី១៖
លាម្រាមដៃឲ្យឃ្លាតៗពីគ្នាតាមដែលអាចទៅរួច បន្ទាប់មកចាប់ផ្តើមវិលចូលគ្នាវិញ ដោយដំបូង ផ្តើមពីមេដៃទៅចង្អុលដៃ។ បន្ទាប់មក ពីចង្អុលដៃទៅដៃកណ្តាលរួចដៃកណ្តាលទៅដៃនាង និងចុងក្រោយ ទៅកូនដៃ។ រួចត្រលប់ច្រាសមកវិញ ដោយផ្តើមពីកូនដៃទៅដៃនាងវិញជាបន្តបន្ទាប់។

២. ជំហានទី២៖
យកម្រាមដៃទាំង៥ ផ្គុំចូលគ្នាឡើងលើ។ បន្ទាប់មក ប្តូរមកជាក្តាប់ដៃវិញ ដោយព្យាយាមក្តាប់ យ៉ាងណាឲ្យណែនកាន់តែល្អ។

៣. ជំហានទី៣៖
ដាក់ម្រាមដៃឲ្យត្រង់ បន្ទាប់មកយកមេដៃម្ខាងទៀតមកច្របាច់ឈ្លីពីពាក់កណ្តាលម្រាមរបស់ដៃ ចង្អុលចុះទៅក្រោមដល់ចុងដៃ។ បន្ទាប់មក ចាប់ពីគល់ដល់ចុងតែម្តង។ អនុវត្តរបៀបនេះ គ្រប់ម្រាមដៃ ទាំងអស់ដូចៗគ្នា។ ចលនានេះ ជួយឲ្យចរន្តឈាមរត់ និងដំណើរការបានល្អ។

៤. ជំហានទី៤៖
ថ្ពក់ម្រាមដៃទាំងអស់ចូលគ្នា ហើយបត់ចុះក្រោមរួចបត់ឡើងលើវិញ ដែលវិធីនេះជួយចលនា សាច់ដុំម្រាមដៃអាចបំបាត់ភាពជ្រីវជ្រួញរបស់ស្បែកដៃបាន។

៥. ជំហានទី៥៖
ប្រើជង្គង់របស់ម្រាមដៃ ២គៀបម្រាមដៃមួយទៀតដោយកន្រ្ទាក់ចេញមកខ្លាំងៗ ល្មមគ្រប់ម្រាម ដៃ។

៦. ជំហានទី៦៖
ជំហានចុងក្រោយនេះ គឺលាបគ្រីមសម្រាប់ប្រអប់ដៃត្រង់កន្លែងដែលមានស្នាមជ្រួញនិងក្រិន។ វា នឹងជួយកាត់បន្ថយស្នាមគ្រើម មិនរលោងជួយការពារដៃ និងទន់រលោង។ តែអ្នកត្រូវលាបដោយម៉ាស្សា ជារង្វង់ៗ ឈ្លីចេញពីចំនុចមួយទៅចំនុចមួយរបស់ម្រាមដៃដើម្បីជាលំហាត់ប្រាណសម្រាប់ម្រាមដៃ និង ជួយឲ្យគ្រីមជ្រាបចូលសព្វល្អ ដើម្បីអាចចិញ្ចឹមកោសិកាម្រាមដៃបាន។ មិនតែប៉ុណ្ណោះក៏ជួយដល់ចលនា ឈាមរត់ឲ្យដំណើរការបានល្អជាងមុនផងដែរ៕