ត្បិតតែឈ្មោះថា ខាត់ណាទឹកភ្នែកមែនតែពេលញ៉ាំខាត់ណាអត់មានចេញទឹកភ្នែកទេ មនុស្សទេជាអ្នកចេញទឹកភ្នែក។ ម្ហូបមួយមុខនេះពិតជាទទួលបានការពេញនិយមខ្លាំងមែនទែនពីសំណាក់អ្នកដែលចូលចិត្តញ៉ាំហឹរ។ តោះ! មករៀនធ្វើជាមួយadminទាំងអស់គ្នា!

១. គ្រឿងផ្សំ៖ សាច់គោ៣ខាំ ខាត់ណាបីដើម(ឬច្រើនតាមការចូលចិត្ត) ម្ទេស12ផ្លែ ខ្ទឹមស៦ផ្លែ ក្រូចឆ្មា៤ផ្លែ ស្ករសរ៣ស្លាបព្រាបាយ ប៊ីចេង២ស្លាបព្រាកាហ្វេ ទឹកកកអនាម័យ៥ដុំ ទឹកត្រី៥ស្លាបព្រា ម្សៅស៊ុប១ស្លាបព្រា (រសជាតិអាស្រ័យលើចំណង់ចំណូល៧០)។

២. វិធីធ្វើ៖ ដាក់ខ្ទះអោយក្តៅរួចយកសាច់គោដាកចូលបើកភ្លើងតិចៗ ប្រហែល៣ទៅ៤នាទី(អោយសាច់នៅក្រហមខាងក្នុងតិចៗ)។ បន្ទាប់មកដាំទឹកស្រុះខាតណាដែលចិតរួចបង់ចូល១ពុះរួចស្រង់ចេញច្របល់ជាមួយទឹកកក ទុកមួយអន្លើ។ បុកទឹកត្រីជូរហឹរ បុកខ្ទឹមរួចបុកម្ទេសច្របល់ជាមួយគ្នា រួចដួសដាក់ចាន ដាក់ស្ករស បីចេង ទឹកត្រី ម្សៅស៊ុប និងទឹកក្រូចឆ្មា កូរអោយសព្វ។ រួចយកខាត់ណាមករៀបលើចាន យកសាច់គោដែលហាន់រួចជាចំនិតរៀបពីលើខាត់ណា រួចស្រូចទឹកត្រីជាការស្រច៕