រាជធានីភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ បន្ទាប់កូនស្រី គឺតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស និងប្រពន្ធរបស់លោក បានឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជក់ថា កូនស្រីរបស់លោកហួរ ឡាវី គឺតារាចម្រៀងស្រីល្បីឈ្មោះជ្រកក្រោមទ្រនំហង្សមាសកញ្ញា វី ឌីណែត ត្រូវបានពិនិត្យរកឃើញថា ឆ្លងជំងឺកូវីដ ១៩ នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២១។

កូនស្រីសំណព្វចិត្តរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី បានសរសេរយ៉ាងដូច្នេះថា៖ «មុននេះនាងខ្ញុំបានទទួលលទ្ធផលហើយ គឺនាងខ្ញុំបានវិជ្ជមានកូវីដ ១៩។ អ៊ីចឹង នាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះពាល់នាងខ្ញុំ សូមមេត្តាទៅធ្វើតេស្តរកមេរោគកូវីដទាំងអស់គ្នា ក៏សូម អធ្យាស្រ័យផងបងប្អូន»។