រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច តារាចម្រៀង ណុប បាយ៉ារិទ្ធ បង្ហោះសារនៅគណនីហ្វេសប៊ុកផ្លូវការរបស់លោក ដោយបញ្ជាក់ថា លោកពិតឆ្លងជំងឺកូវីដមែន។ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហោះសារយ៉ាងដូច្នេះថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។ អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យឲ្យបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯង គឺរឹងមាំ តស៊ូ»។

ដំបូងខ្ញុំគិតថានៅស្ងៀមសិន អត់ចង់ផុសអីទេដរាប្យ លទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញពត៌មានចុះច្រើនពេក ក្នុងនោះខ្ញុំបាទសូមអរគុណជាខ្លាំងសម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះស្ថានភាពរបស់ខ្ញុំនៅក្នុងពេលនេះ។ ហើយ ក៏ជាការពិតដែរខ្ញុំបាទពិតជាបានយកសំណាកទៅធ្វើកោសល្យវិច័្ចយស្វែងរកមេរោគកូវីដ១៩មែនកាលពីយប់ម៉ិញនេះ ដោយសារនៅថ្ងៃទី១កម្មវិធីមួយដែលធ្វើការឡាយផ្ទាល់មានអ្នកនាងនិមលគាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាម៉េរ៉ាថត ។ ប៉ុន្តែបើទោះជាយ៉ាងណាខ្ញុំក៍មានអាការផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកំដៅមិនឡើងឡើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ ។ ហើយនៅយប់មុិញនេះដែរមន្រ្តីការងារខាងក្រសួងបានចុះមកយកសំណាករបស់ខ្ញុំនិងមនុស្សជប់ពាក់ព័ន្ធទាំងអស់រួចរាល់ បច្ចុប្បន្នខ្ញុំស្នាក់នៅក្នុងហាងរបស់ខ្ញុំដោយមិនចេញទៅណាទាំងអស់រហូតដឹងពីលទ្ធផល ។ ២ថ្ងៃនេះខ្ញុំព្យាយាមឆ្ពុងមួយថ្ងៃ២ដង ញាំទឹកក្តៅ និង វីតាមីនC បច្ចុប្បន្នខ្ញុំបាត់ឈឺករ តែនៅតឹងច្រមុះ បាត់ល្ហិតល្ហៃ រីឯកំដៅនៅតែ៣៦.៤ មិនលើសដល់៣៧ ៣៨ទេ ។ ហ៊ឹម……សំណាងណាស់ដែលតាំងពីចូលឆ្នាំចិនគឺអត់បានទៅជួបជុំគ្រួសារសោះ ព្រោះរវល់ការងារពេក ទើបតែយប់មុិញបានគាត់ដឹងរឿងពេលពត៌មានចុះ បានត្រឹមខលសួរសុខទុក្ខ ។

ទោះជាលទ្ធផលបែបណា ខ្ញុំតាំងស្មារតីថានិងរឹងមាំ ប្រយុទ្ធប្រឆាំង តស៊ូជាមួយជំងឺមួយនេះអោយដល់ទីបំផុត ។ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដវាពិតជានៅកៀកកិតក្បែខ្លួនយើងគ្រប់ទិសទី ដែលយើងមើលនិងភ្នែកមិនឃើញ ប្រុងប្រយ័ត្នខ្លាំងណាស់ ចុងក្រោយនៅតែជៀសមិនផុត តែខ្ញុំមិនបន្ទោសនណាម្នាក់ទេ ត្បិតយើងគ្រប់គ្នាសុទ្ធតែប្រុងប្រយ័ត្នអស់លទ្ធភាព ក៏គ្មាននណាចង់ឈឺ គ្មាននណាចង់អោយឆ្លងទៅគេ គ្មាននណាដឹងមុនថាខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ បើគ្រប់យ៉ាងកើតត្រឹមមួយប៉ប្រិចភ្នែក។

សូមបួងសួងវត្ថុសក្តិសិទ្ធជួយបីបាច់ថែររក្សាពលរដ្ឋខ្មែរគ្រប់រូបអោយសុខសប្បាយជៀសផុតពីជំងឺកាចសាហាវមួយនេះ ។ ដាច់ខាតកុំទ្វេសប្រហែសអោយសោះ ចូរចងចាំថា កូវីដមើលយើងឃើញ តែយើងមើលវាមិនឃើញនោះទេ ។ម៉ោងនេះពេលនេះអាការខ្ញុំធម្មតា ឃុំខ្លួនក្នុងហាងរង់ចាំលទ្ធផល បើទោះជាបែបណាក៍ត្រូវក្លាហានទទួល និងចូលខ្លួនទៅព្យាបាលជាដាច់ខាត ។ សូមអរគុណពុកម៉ែបងប្អូន ថ្នាក់ដឹងនាំក្រុមហ៊ុនហង្សមាស ដែលលោកបានខលមកសួរសុខទុក្ខក្មួយរហូត ពិសេសក្រុមគ្រួសាររបស់ខ្ញុំ និង អ្នកគាំទ្រទាំងអស់របស់ខ្ញុំ»៕