ប្រទេសវៀតណាម៖ យោងតាមមជ្ឈមណ្ឌលឧតុនិយមភាគខាងត្បូង បាននិយាយថា តំបន់មួយចំនួនលែងទទួលរងផលប៉ះពាល់ដោយសារភ្លៀង ដែលជាហេតុធ្វើឲ្យអាកាសធាតុមានការប្រែប្រួលក្ដៅខ្លាំងតាមតំបន់និងខេត្តជាច្រើន។

ដោយឡែក នៅក្នុងក្រុងហូជីមិញ មានសីតុណ្ហភាពជាមធ្យមប្រហែល ពី៣៤ ទៅ ៣៥ អង្សាសេ ប៉ុន្តែស្ថានភាពជាក់អាចក្ដៅលើសជាងនេះនៅតាមតំបនខ្លះដែរ។ ចំពោះការប្រែប្រួលអាកាសធាតុនេះ អាចមានចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ។

ទោះជាយ៉ាងណាអ្នកស្រុកត្រូវបាន ណែនាំឲ្យមានការពាក់ម៉ាស់ វ៉ែនតា មួក និងលេកាពារកម្ដៅថ្ងៃ ខណៈពេលដែលពួកគេចេញដំណើរទៅក្រៅ ដើម្បីរក្សាសំណើមក្នុងខ្លួន។ រាល់ពេលល្ងាចនឹង ជាពេលវេលាសមស្របជាងសម្រាប់ការធ្វើសកម្មភាពចេញទៅខាងក្រៅព្រោះសីតុណ្ហភាពនឹងថយចុះយ៉ាងលឿនរហូត។

ប្រភព៖ Tuoitrenews