មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងអនុវត្តគម្រោងជួសជុលមហាវិថីមួយចំនួន បើទោះបីជាមេរោគកូវីដ១៩ បាននិងកំពុងវាយលុកមិនទាន់ធូរស្បើយនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុយ៉ាងណាក្តី ។

ការជួសជុលផ្លូវនេះ ត្រូវបានទទួលការសាទរពីសំណាក់ប្រជាពលរដ្ឋជាច្រើនលើសលុប ប៉ុន្តែទន្ទឹមនឹងនេះ ក៍មានប្រជាពលរដ្ឋមួយចំនួនតូចមិនសូវជាសប្បាយចិត្តនោះដែរ ដោយពួកគាត់មើលឃើញថា ផ្លូវខ្លះដែលអាជ្ញាធរកំពុងផ្តើមការជួសជុល ពិសេសកំណាត់ផ្លូវនរោត្តមចាប់ពីចំណុចភ្លើងស្តុបមន្ទីរពេទ្យព្រះអង្គដួងរហូតដល់ស្ពានអាកាសក្បាលថ្នល់(ជួសជុលដោយកន្លែង) ផ្លូវមានសភាពល្អអាចប្រើប្រាស់បាននៅឡើយ ដែលមិនគួរទាន់ជួសជុល ខណៈចរាចរណ៍លើកំណាត់ផ្លូវនេះបានកកស្ទះរៀងរាល់ថ្ងៃ ពិសេសចំណុចចាប់ពីភ្លើងស្តុបចំការមនទៅក្បាលថ្នល់។

មិនអាចរកការសុំអត្ថាធិប្បាយបានទេពីលោក សាំ ពិសិដ្ខ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ៕