ប្រទេសថៃ៖ នាថ្ងៃពុធនេះ តារាចម្រៀងម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងខេត្ត Ayutthaya ពីបទបរិហាកេរិ៍និងដុតរូបចម្លាក់របស់ព្រះមហាក្សត្រ។ តារាចម្រៀងរូបនោះមានឈ្មោះថា Chai-amorn Kaewwiboonpan ហៅ ​aka Ammy The Bottom Blues ។

លោកឧត្តមសេនីយ៍ឯក Piya Tawichai ដែលជាស្នងការរងនៃការិយាល័យប៉ូលិសក្រុង បាននិយាយថា នៅប្រហែលជាម៉ោង ១២ៈ៤០ នាទីព្រឹក លោក Chai-amorn ត្រូវបានគេនាំទៅឃុំខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែង។ ប៉ុន្តែដោយហេតុតារាចម្រៀងរូបនេះបានរៀបរាប់ថា លោកបានមានជំងឺ ទើបស្នើសុំប៉ូលិសទៅសម្រាកនៅក្នុងមន្ទីរពេទ្យវិញ។ លោកស្នងការបានបន្តថា លោកនិងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះមនុស្សដទៃទៀត បន្ទាប់ពីវីដេអូក្នុងហេតុការណ៍បានចែកចាយពាសពេញ។

លោកឧត្តមសេនីយ៍ឯក Pakapong Pongpetra ដែលជាស្នងការប៉ូលិសក្រុងបាងកក បានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោក Chai-amorn បានមានរបួសនៅនិងស្មាខាងឆ្វេងនិងត្រគាករបស់គាត់ ក្រោយមកប៉ូលិសបានាំទៅសម្រាកនៅមន្ទីរពេទ្យ Rajthanee ដើម្បីទទួលបានការព្យាបាលលើកដំបូងមុននិងបញ្ជូនចូលក្នុងមន្ទីរពេទ្យក្រុងបាងកក។

លោកបានបន្ថែមថា ប៉ូលិសមានភ័ស្តតាងនិងសាក្សីគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ទៅលើលោក Chai-amorn ដែលបានចូលរួមក្នុងការដុតរូបចម្លាក់ព្រះមហាក្សត្រ ហើយក៏ជាជនសង្ស័យតែម្នាក់គត់ដែលត្រូវចាប់ខ្លួន។

ម្សិលមិញ តុលាការបានចេញដីការចាប់ខ្លួន លោក Chai-amorn ដែលបានចូលរួមដុតរូបចម្លាក់ព្រះមហាក្សត្រ នៅមុខពន្ធនាគារ Klongprem ក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃអាទិត្យមកម៉្លេះ។ ទោះជាយ៉ាងណា លោក Chai-amorn និងមនុស្សពីរនាក់ទៀត កំពុងតែប្រឈមនិងការចោតប្រកាន់ពីបទដុតរូបចម្លាក់ព្រះមហាក្សត្រ។ដូច្នេះ ចំពោះការប្រមាថព្រះមហាក្សត្រនិងត្រូវមានទោសជាប់ពន្ធនាគារចំនួន ពី៥ទៅ២០ឆ្នាំ ក្នុងគុក៕

ប្រភព៖ http://BangkokPost.com