រាជធានីភ្នំពេញ៖ គិតចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់ជនស៊ីវិល រួមមាន មន្រ្ដីរាជការ និងប្រជាពលរដ្ឋ ក្រោមក្របខ័ណ្ឌរបស់ក្រសួងសុខាភិបាល  ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានកើនឡើងដល់ជាង៣០ ០០០នាក់។

លោកស្រីវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ នៅក្នុងសេចក្ដីជូនព័ត៌មានដល់សាធារណជនថា ​ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា  ឆ្នាំ២០២១ ៖

១.សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ៖  ៣៩ ៥០៨នាក់ (ស្រី ១ ២៤០៤នាក់)  ។

២. អ្នកបានចាក់វ៉ាក់សាំងរួច៖ ៣៣ ២១១នាក់  (ស្រី ៩ ២០៥នាក់)។

៣. អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ៦ ២៩៧នាក់ (ស្រី ៣ ១៩៩នាក់)។