ការគេងលក់ស្កប់ស្កល់ មានទំនាក់ទំនងជាមួយនឹងការគេងដែលគ្មានសម្លៀកបំពាក់គ្របរាងកាយ ដ្បិតសម្លៀកបំពាក់មានឥទ្ធិពលលើសីតុណ្ហភាពរាងកាយ។ ការគេងលក់ស្រួលមិនភ្ញាក់ផ្ដេសផ្ដាស រួមផ្សំពីកត្តាសីតុណ្ហភាពរាងកាយ។ រាងកាយមានសីតុណ្ហភាពក្ដៅនឹងធ្វើឱ្យប៉ះពាល់ដល់បរិវេណនៃខួរក្បាល ដែលគ្រប់គ្រងវដ្ដនៃការគេង ដូច្នេះ ធ្វើឱ្យរំខានដល់ដំណេក។ នៅពេលដែលអ្នកគេងជាមួយសម្លៀកបំពាក់គេងយប់ នឹងធ្វើឱ្យមានកម្ដៅកើនឡើង ដូច្នេះ ការគេងខ្លួនទទេជាដំណោះស្រាយល្អជាង។ ក្រៅពីនេះ ការរក្សារាងកាយឱ្យត្រជាក់នៅពេលយប់ នឹងជួយឱ្យអ្នកមានរាងស្លីមបានផងដែរ។

ការសិក្សាមួយបានបង្ហាញថា ការគេងនៅសីតុណ្ហភាពត្រជាក់បង្កើនសមត្ថភាពដុតបំផ្លាញកាឡូរីបានល្អជាង អ្នកដែលគេងនៅសីតុណ្ហភាពក្ដៅ។ មនុស្សដែលគេងនៅក្នុងបន្ទប់ត្រជាក់ បានដុតបំផ្លាញកាឡូរី៧៥កាឡូរី ច្រើនជាងអ្នកដែលគេងនៅសីតុណ្ហភាពក្ដៅ។ ដូចដែលលើកឡើងខាងលើថា នៅពេលគេងជាមួយសម្លៀកបំពាក់គេងយប់ពិតជាធ្វើឱ្យរាងកាយមានសីតុណ្ហភាពក្ដៅ ដូច្នេះ ការគេងខ្លួនទទេ ជាជម្រើសល្អសម្រាប់អ្នកដែលមិនចង់ឱ្យទម្ងន់កើនឡើង៕