ប្រទេសកម្ពុជាគឺ ជាទឹកដីដែលសម្បូរទៅដោយបន្លែ ផ្លែឈើ សឹងតែគ្រប់ប្រភេទតែម្តង។ ថ្វីដ្បិតតែ ផ្លែឈើភាគច្រើន គឺមានអត្ថប្រយោជន៍សម្រាប់សុខភាព តែមិនមែនសុទ្ធតែល្អគ្រប់មុខនោះទេ។ ផ្លែឈើ ខ្មែរ៥ មុខដែលគេពេញនិយមទទួលទាន ងាយស្រួលរកទិញ និងមានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះ សុខភាពនោះរួមមាន៖

១. ផ្លែដូង
ផ្លែដូងមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ទេ វាថែមទាំងជាភេសជ្ជៈជំនួយសុខភាពទៀតផង។ ទឹក ដូងគ្មានផ្ទុកជាតិខ្លាញ់ មានកម្រិតជាតិផ្អែមតិច និងសម្បូរទៅដោយជាតិប៉ូតាស្យូម ។ លើសពីនេះ វាជា ភេសជ្ជៈប៉ូវកម្លាំងជួយបំពេញជាតិទឹកក្នុងរាងកាយកាត់បន្ថយជាតិកូលេស្តេរ៉ុល និងជួយបន្ថយសម្ពាធ ឈាមខ្ពស់។

២. ផ្លែស្រកានាគ
ផ្លែស្រកានាគសម្បូរទៅដោយជាតិកាកសរសៃដែលជួយសម្រួលដល់ការរំលាយអាហារ ព្រមទាំងមានផ្ទុកនូវជាតិវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងជំងឺមហារីក និងភាពចាស់ដែល ជួយឲ្យស្បែកនៅតឹងណែនល្អ និងកម្ចាត់រាល់ប្រភេទរ៉ាឌីកាល់ដែលបង្កជាជំងឺមហារីក។

៣. ផ្លែស្វាយ
ទុំ ឬខ្ចីផ្លែស្វាយមានអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់រួមមានសម្បូរវីតាមីន B6 ជួយដល់ការផ្ចង់ អារម្មណ៍ និងស្មារតីបានល្អ។ រីឯ វីតាមីន A នៅក្នុងផ្លែស្វាយជំនួយដល់សុខភាពភ្នែកធ្វើឱ្យស្រទាប់ការពារ ភ្នែករឹងមាំជួយឱ្យភ្នែកសក់ និងស្បែកមានសំណើម ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែស្វាយវាមាននាទីជួយបង្កើន ផលិតកម្ម នៃជាតិខូឡាជែនក្នុងរាងកាយដែលជំនួយដល់សុខភាពស្បែកថែមទៀតផង។

៤. ផ្លែឪឡឹក
ជាតិទឹកប្រមាណ ៩០% នៅក្នុងផ្លែឪឡឹកអាចជួយបំពេញជាតិទឹកនៅក្នុងរាងកាយបានយ៉ាងល្អ ហើយវាមានផ្ទុកនូវសារធាតុលីកូពីន ដែលមានមុខងារជួយកាត់បន្ថយនូវជាតិកូលេស្តេរ៉ុលក្នុងរាងកាយ ជួយប្រឆាំងនឹងមេរោគមហារីក និងការរលាកផ្សេងៗ។

៥. ផ្លែខ្នុរ
លើសពីពណ៌ដ៏ស្រស់ស្អាត និងក្លិនឈ្ងុយគួរឲ្យចង់បរិភោគនោះ ផ្លែខ្នុរជាប្រភពនៃជាតិម៉ាញេស្យូម ជាតិដែក និងកាល់ស្យូម ដែលសុទ្ធសឹងជាសារធាតុដែលជំនួយដល់ឆ្អឹង។ រីឯ គ្រាប់របស់វាសម្បូរទៅដោយ ជាតិប្រូតេអ៊ីន ជាតិកាកសរសៃ និងជាតិរ៉ែដែលជួយសម្រួលបញ្ហាទល់លាមក និងជំងឺបេះដូង៕