មិនថាមនុស្សស្រីឬប្រុសឡើយនៅពេលមានក្បាលពោះគឺមានផលវិបាកទាំងសុខភាព និងទាំងក្នុងការស្លៀកពាក់ រីឯរូបសម្បត្តិខាងក្រៅក៏មិនមានភាពទាក់ទាញដែរ។ តែអ្វីដែលសំខាន់បំផុតនោះគឺទៅលើបញ្ហាសុខភាពតែម្តង មិនថាអ្នកធាត់តិចឬក៏ខ្លាំងប៉ុនណាក៏ដោយពេលដែលអ្នកមានជាតិខ្លាញ់លើសនៅក្នុងខ្លួនជាពិសេសក្បាលពោះនោះ វាអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាច្រើនដូចជាទឹកនោមផ្អែម គាំងបេះដូង ធ្លាក់ទឹកចិត្ត និងជំងឺជាច្រើនផ្សេងទៀត។ តែបញ្ហាមួយនេះមានវិធីដោះស្រាយរាប់មិនអស់ ទាំងការហាត់ប្រាណ ការញ៉ាំឬតមអាហារ និងផលិតផលសម្រកជាដើម។

តែក៏មានវិធីងាយៗមួយចំនួនដែលអ្នកអាចធ្វើការសម្រកជាតិខ្លាញ់បានដោយគ្រាន់តែអនុវត្តតាមទម្លាប់ទាំង ៥ យ៉ាងនេះជារៀងរាល់ព្រឹក៖
១. ផឹកទឹកពេលទើបតែក្រោកពីគេង យ៉ាងហោចណាស់ ២ កែវ ជាជាងការផឹកទឹកដោះគោ ឬប្រភេទទឹកផ្លែឈើ។
២. កុំមានការប្រញាប់ប្រញាល់ ពីព្រោះពេលអ្នកប្រញាប់ញ៉ាំ ទៅសាលា ទៅធ្វើការ វានឹងនាំឲ្យអ្នកមានអារម្មណ៍ស្ត្រេស ជាហេតុធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។

៣. ការហាត់ប្រាណក្បាលពោះ ពីប្រាំទៅដប់នាទី វាទទូលបានលទ្ធផលប្រសើរជាងពេលណាទាំងអស់ក្នុងការសម្រកទម្ងន់។
៤. ប្រភេទអាហារពេលព្រឹក កុំទម្លាប់ញ៉ាំបាយអៃ ញ៉ាំប្រភេទប្រូតេអ៊ីនដូចជាស៊ុត សាច់ ត្រី បន្លែ និងប្រភេទគ្រាប់ធុញ្ញជាតិវិញ។
៥. ដើរឬជិះកង់ទៅកន្លែងធ្វើការ ឬសាលា មិនត្រឹមតែសម្រកជាតិខ្លាញ់បានប៉ុណ្ណោះទេ ថែមទាំងជាវិធីដ៏ល្អបំផុតក្នុងការសម្រករាង។

ហើយការគេងឱ្យបានគ្រប់គ្រាន់ ការញ៉ាំអាហារដែលចម្អិនដោយខ្លួនឯង យកទៅសាលា ឬកន្លែងធ្វើការដើម្បីរក្សាតុល្យភាពកាឡូរីនៅក្នុងខ្លួនរបស់អ្នកក៏ជាវិធីមួយជួយបានផងដែរ៕