មិនថាយើងមិនថាគេនោះទេ ភាគច្រើនចូលចិត្តញ៉ាំបំផុតរបស់ជូរប្រៃៗ ដូចជា ជ្រក់ របស់ត្រាំជាដើម ពេលខ្លះញ៉ាំលេង ឬផ្ទាប់ជាមួយអាហារផ្សេងទៀតឆ្ងាញ់កប់មាត់។ ឆ្ងាញ់អ៊ីចឹងកុំចេះកាយញាត់ៗ របស់អស់ហ្នឹងឲ្យសោះប្រយ័ត្នកើតជំងឺមហារីកដោយមិនដឹងខ្លួន។

លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត្រ បានលើក ឡើងថា អាហារផ្អាប់ពិសេសពពួកជ្រក់គ្រប់ប្រភេទ មានជាតិអំបិលច្រើន ដើម្បីរក្សាទុកបានយូរអាចធ្វើឲ្យ រាងកាយយើងឡើងជាតិប្រៃ បណ្តាលឲ្យកើតជំងឺលើសឈាម និងជំងឺផ្សេងៗទៀត។ មួយទៀតវិញ គេ តែងសម្គាល់នៅកំប៉ុង ឬក្រឡជ្រក់ផ្នែកខាងលើតែងមានផ្សិតសៗ ដែលផ្សិតនេះមានឈ្មោះថា Belta Alpha Toxin។ អ្វីដែលគួរបារម្ភខ្លាំងនោះផ្សិតប្រភេទនេះគ្រោះថ្នាក់បំផុត ចំពោះសុខភាពយើង នៅពេល ញ៉ាំទៅបណ្តាលឲ្យពុលកោសិកាថ្លើមឈានទៅកើតជំងឺថ្លើមខ្ពស់បំផុត។

លោក វេជ្ជបណ្ឌិត រូបនេះ អះអាង បន្តថា តាមការសិក្សាបែបវិទ្យាសាស្រ្តបានប្រៀបធៀបកម្រិតគ្រោះថ្នាក់រវាង ផ្សិត Belta Alpha Toxin ជាមួយមេរោគរលាកថ្លើមប្រភទេ B និង C ចូលគ្នាឃើញថា ផ្សិតដែលមាននៅក្នុងពពួកជ្រក់នេះសាហាវ ជាងមេរោគរលាកថ្លើមទាំង ២ប្រភេទ ខាងលើដល់ទៅ ៣៣២ ដងឯណោះ។ ជំងឺមហារីកបណ្តាលមក ពីកត្តាច្រើនយ៉ាងក្នុងនោះការនៅដោយផាសុកភាពគិតគូរពីសុវត្ថិភាពចំណីអាហារ អាចជៀសផុតពីជំងឺ កាចសាហាវមួយនេះ៕