ច្រាលអាស៊ីដក្រពះ កើតមាននៅពេលដែលសារធាតុក្នុងក្រពះមានការកើនឡើដល់បំពង់អាហារ ហើយគ្រូពេទ្យអាចនឹងធ្វើរោគវិនិច្ឆ័យ លើអាការៈនេះបានប្រសិនជាយើងមានអាការៈបែបនេះកើតឡើង ច្រើនជាងពីរដងក្នុងមួយសប្ដាហ៍។ កត្តាដែលអាចរួមចំណែក បង្កអាការៈច្រាលអាស៊ីដក្រពះរួមមាន ឥរិយាបថដែលយើងធ្វើក្រោយញ៉ាំអាហារ បរិមាណអាហារ ដែលយើងញ៉ាំក្នុងមួយពេល និងប្រភេទ អាហារដែលយើងញ៉ាំ។ យើងគួរចៀសវាង អាហារមួយចំនួន ដើម្បីបង្ការរោគសញ្ញានៃជំងឺច្រាលអាស៊ីដ ក្រពះបើយើងតែងជួបបញ្ហានេះ។

១. អាហារមានជាតិខ្លាញ់ និងអាហារបំពង
អាហារមានជាតិខ្លាញ់ ជាទូទៅតែងបន្ថយសម្ពាធនៅប្រព័ន្ធរំលាយអាហារផ្នែកខាងក្រោម (LES) និងពន្យារពេលក្រពះរំលាយអាហារ។ អាហារទាំងនោះមាន ដំឡូង បារាំង បំពង អាហារ បំពង នំដំឡូង កញ្ចប់ បឺរ ទឹកដោះគោ ស្រស់ (whole milk) ឈីស ការ៉េម និង សាច់ក្រហមមានខ្លាញ់។

២. អាហារមានជាតិហឹរ
ការសិក្សាមួយចំនួនបានណែនាំថា អាហារមានជាតិហឹរអាចបង្កឲ្យឈឺពោះ និងអាការៈក្រហាយ ប្រសិនជាយើងមានបញ្ហាក្រពះពោះវៀន។

៣. ភេសជ្ជៈ
ភេសជ្ជៈមួយចំនួនក៏អាចបង្កឲ្យមានរោគសញ្ញាទៅលើអ្នកដែលមានជំងឺច្រាលអាស៊ីដក្រពះដែរ។ភេសជ្ជៈទាំងនោះរួមមានគ្រឿងស្រវឹង កាហ្វេ តែ ភេសជ្ជៈមានជាតិហ្គាស ទឹកក្រូចស្រស់ និងទឹកផ្លែប៉េងប៉ោះ។ កាហ្វេក៏ជាភេសជ្ជៈមួយដែលអាច
បណ្ដាលឲ្យមានអាការៈនេះដែរ។

ក្រៅពីចៀសវាងអាហារខាងលើនេះ យកល្អគួរញ៉ាំអាហារក្នុងបរិមាណតិចតួចក្នុងមួយពេល និង ព្យាយាមអង្គុយត្រង់ខ្លួនក្រោយពីញ៉ាំអាហាររួច។ ទាំងនេះក៏អាចជួយកាត់បន្ថយអាការៈ ជំងឺច្រាលអាស៊ីដ ក្រពះ៕