ផ្ទៃមុខមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាពិសេសសម្រាប់សុភាពនារីទាំងឡាយ។បើកាលណាផ្ទៃ មុខអ្នកទាំងអស់គ្នាជួបនៅបញ្ហាឡើងកន្ទួលក្រហម ឬមុននោះវានឹងធ្វើឲ្យបាត់បង់នូវភាពទាក់ទាញ។ មានកង្វល់នឹងបញ្ហា ផ្ទៃមុខស្ដើង មានសសៃក្រហម ឬបញ្ហារមាស់មែនទេ ?ឥលូវនេះលែងជាបញ្ហាទៀតហើយ ដោយអ្នកគ្រាន់តែប្រើគ្រឿងផ្សំទាំង២មុខនេះ គឺទឹកដោះគោឆៅនិងទឹកឃ្មុំ ដែលគ្រឿងផ្សំទាំង២នេះ ងាយស្រួលរកទិញនៅលើទីផ្សារ ហើយវាអាចជួយ កាត់បន្ថយភាពក្រហមនិងរមាស់នៅលើផ្ទៃមុខរបស់អ្នកបានទៀតផង ។

វិធីធ្វើ គ្រាន់តែយកទឹកឃ្មុំសុទ្ធ១ ស្លាបព្រាបាយ ទឹកដោះគោឆៅឬយ៉ាអួរ១ ស្លាបព្រា លាយបញ្ចូលគ្នាឱ្យបានសព្វល្អ បន្ទាប់មកលាបវានៅលើផ្ទៃមុខ និងទុកវារយៈពេល ១៥ នាទី ហើយលាងសម្អាតវាចេញជាមួយទឹកធម្មតាជាស្រេច៕