សុខភាពមាត់ធ្មេញពិតជាសំខាន់ សម្រាប់មនុស្សគ្រប់គ្នា ព្រោះថាវាមិនត្រឹមតែជាអនាម័យប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាចប៉ះពាល់ដល់សុខភាពរបស់យើងបានផងដែរ បើសិនជាយើងពុំមានការថែរក្សាឱ្យបានត្រឹមត្រូវ។ ជាពិសេស បើសិនជាអ្នកចេះតែបណ្ដោយធ្មេញរបស់អ្នក ពុំមានអនាម័យវាអាចបណ្ដាលឱ្យអ្នកកើតមានជំងឺលើសឈាម។ ជំងឺនេះងាយនឹងកើតនៅពេលដែលអ្នកមិនសម្អាតធ្មេញឱ្យបានត្រឹមត្រូវ ប៉ុន្ដែចូលចិតង្តទំពាជាមួយនឹងស្ករេកៅស៊ូ។ ស្ករកៅស៊ូនេះ វាជាហេតុធ្វើឱ្យអ្នកងាយកើតមានជំងឺលើសឈាមដែលឆ្លងមកពីស្ករកៅស៊ូ។ មិនតែប៉ុណ្ណោះវាក៏ធ្វើឱ្យអញ្ចាញធ្មេញ ក៏ដូចជាថ្គាមរបស់អ្នកមានផលប៉ះពាល់ផងដែរ។ ហេតុនេះ អ្នកគួរតែទៅពិនិត្យសុខភាពមាត់ធ្មេញជាមួយនឹងគ្រូពេទ្យឱ្យបានទៀងទាត់ និងធ្វើការសម្អាតធ្មេញជាមួយនឹងអំបោះរាល់ពេលទទួលទានអាហាររួច៕